Book cover

ខ្ញុំដើរតាមព្រះយេស៊ូវ

បទចម្រៀង​បន្ថែម​ទៀត​សម្រាប់​កុមារ

0:00 0:00
Introduction
All Verses

1. ព្រះគ្រីស្ទយាងដោយប្រាជ្ញា ភ្លឺថ្លាក្នុងក្តីពិត។ ទ្រង់បង្ហាញក្ដីស្នេហ៍ដល់ព្រះនិងមនុស្សយ៉ាងស្និត។ ទ្រង់សព្វព្រះទ័យដឹកនាំ ទ្រង់បង្ហាញមាគ៌ា ទ្រង់ហៅឲ្យខ្ញុំមកដើរតាមទ្រង់កុំរេរា

ខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះសួគ៌ាលៃ ទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្ដីស្នេហ៍ប្រពៃ ផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់។ ខ្ញុំដើរតាមទ្រង់នោះទ្រង់យាងនឹងខ្ញុំប្រាកដណាស់។

2. ខ្ញុំអាចដឹងក្ដីដូចទ្រង់។ ខ្ញុំព្យាយាមរាល់ថ្ងៃ។ សន្យាដើរលើមាគ៌ាទ្រង់យ៉ាងមុតមាំក្រៃ។ នៅក្បែរព្រះសង្គ្រោះខ្ញុំ ទ្រង់ថែយ៉ាងសុខុម ខ្ញុំដើរតាមហើយចែកក្ដីស្នេហ៍ទ្រង់ដ៏សុខដុម។

ខ្ញុំដើរតាមព្រះយេស៊ូវទៅផ្ទះសួគ៌ាលៃ ទ្រង់ប្រទានព្រះវិញ្ញាណឲ្យខ្ញុំពេញដោយក្ដីស្នេហ៍ប្រពៃ ផ្លាស់ចិត្តខ្ញុំជាដរាបជួយខ្ញុំឃើញកាន់តែច្បាស់។ ខ្ញុំដើរតាមទ្រង់នោះទ្រង់យាងនឹងខ្ញុំប្រាកដណាស់។

3. ខ្ញុំទុកចិត្តលើព្រះគ្រីស្ទ។ ខ្ញុំស្ដាប់តាមទ្រង់ហៅ។ ទ្រង់នឹងមិនទុកខ្ញុំចោលកន្ដោចកន្ដែងនៅ។ ទ្រង់ប្រទានអំណាចឲ្យ លើកស្ទួយលួងលោមចិត្ត ជួយខ្ញុំឲ្យរស់រានចម្រើនអស់កល្បប្រណិត។