Book cover

ក្ដីសុខក្នុងទ្រង់

តន្រ្តីដក​ស្រង់​ចេញ​ពី​ទស្សនាវដ្តី​ប្រិយមិត្ត​


1. មានក្ដីសុខក្នុងទ្រង់ ពីព្រះអង្គយើងរៀន ។ ស្គាល់ក្ដីស្នេហ៍ទ្រង់បានផ្គត់ផ្គង់រែកបាបយើងទ្រង់ហ៊ាន ។ ចូរស្ដាប់បន្ទូលទ្រង់ ។ ឲ្យបានគង់លូតលាស់ ។ បើយើងស្គាល់ទ្រង់យ៉ាងជាក់ច្បាស់មានក្ដីសុខក្នុងទ្រង់ ។

ប្រទានសង្ឃឹមពេលយើងត្រូវការ ។ ប្រទានកម្លាំងពេលមិនអាចបន្ដ ។ ប្រទានទីជម្រកឲ្យជីវិតគង់វង្ស ។ ទោះលោកិយគ្មានក្ដីសុខ មានក្ដីសុខក្នុងទ្រង់ ។

2. មានក្ដីសុខក្នុងទ្រង់ តាមព្រះអង្គយើងដើរ នៅកាលីឡេឥតរារង់ទៅយេរូសាឡិម ។ ផ្សះដំបៅដួងចិត្ត ។ សំងួតទឹកនេត្រា ។ ពេលយើងរស់ឲ្យដូចព្រះបុត្រមានក្ដីសុខក្នុងទ្រង់ ។

ប្រទានសង្ឃឹមពេលយើងត្រូវការ ។ ប្រទានកម្លាំងពេលមិនអាចបន្ដ ។ ប្រទានទីជម្រកឲ្យជីវិតគង់វង្ស ។ ទោះលោកិយគ្មានក្ដីសុខ មានក្ដីសុខក្នុងទ្រង់ ។ ទោះលោកិយគ្មានក្ដីសុខ មានក្ដីសុខក្នុងទ្រង់ ។