Book cover

ទ្រង់ពោលមកខ្ញុំ

តន្រ្តីដក​ស្រង់​ចេញ​ពី​ទស្សនាវដ្តី​ដើម្បី​កម្លាំង​នៃ​យុវជន


1. រាល់ពេលដែលខ្ញុំអធិស្ឋាន ខ្ញុំដឹងទ្រង់សណ្ដាប់ ខ្ញុំតែងដឹងក្ដីស្នេហ៍ទ្រង់ប្រទាន កាលមានរឿងឲ្យទ្រង់បង្រៀន ទ្រង់ឲ្យខ្ញុំលុតជង្គង់ សូមពរជ័យពីព្រះអង្គ ។

ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ កាលទ្រង់ពោលមកខ្ញុំ ប្រៀបដូចទ្រង់នៅក្បែរ ចាំឆ្លើយតបនឹងខ្ញុំ ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់អារម្មណ៍ ថាខ្ញុំអាចធ្វើរឿងឧត្តម កាលទ្រង់ពោលមកខ្ញុំ ។

2. ខ្ញុំពិតជាមិននៅឯកាឡើយ ទ្រង់តែងគង់នឹងខ្ញុំ ផ្សះដួងចិត្តឲ្យបានស្បើយ ខ្ញុំមិនអាចឲ្យទ្រង់ឃ្លាតឡើយ កាលជាប់ផុងក្នុងទីអ័ព្ទអួរ ទ្រង់ជួយតម្រង់មាគ៌ា ។

ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ កាលទ្រង់ពោលមកខ្ញុំ ប្រៀបដូចទ្រង់នៅក្បែរ ចាំឆ្លើយតបនឹងខ្ញុំ ទ្រង់ប្រទានក្ដីសុខ ពង្រឹងដល់អារម្មណ៍ ថាខ្ញុំអាចធ្វើរឿងឧត្តម កាលទ្រង់ពោលមកខ្ញុំ ។

ទ្រង់បំពេញចិត្តខ្ញុំដោយពន្លឺផូរផង់ ខ្ញុំអរសប្បាយដ្បិតទ្រង់យល់ពីរូបខ្ញុំ ទ្រង់ផ្ដល់ក្ដីជំនឿដ៏ធំ កាលទ្រង់ពោលមកខ្ញុំ ៕