Book cover

[Unknown title]

ចម្រៀង ដកស្រង់ ពី ទស្សនាវដ្ដី លីអាហូណា (2002–2020)


1. “ចូរមកតាមខ្ញុំ” ទ្រង់មានបន្ទូល។ចូរយើងដើរតាមដានទ្រង់ទាំងមូលដើម្បីយើងអាចរួបរួមលើកស្ទួយក្នុងក្ដីស្រឡាញ់នៃបុត្រតែមួយ។

2. “ចូរមកតាមខ្ញុ” បន្ទូលផ្អែមល្ហែមតែមានន័យពិតចែងចាំងសង្វែងក្នុងវាចាដ៏ទន់ភ្លន់ទាំងនេះដើម្បីជំរុញ និងញ៉ាំងសតិ។

3. មិនគ្រប់គ្រាន់ទេ បើត្រឹមតែដឹងយើងត្រូវតាមទ្រង់ទុកជាលំនឹងក្នុងដំណើរនៃលោកិយសោកាទៅកាន់លំនៅក្បែរព្រះភក្ត្រា។

4. យើងមិនត្រឹមតែអាចដើរតាមទ្រង់កាលជីវិតយើងនេះនៅគង់វង្សតែពេលយើងផុតទុក្ខកម្មលោកិយយើងមានសិរីបើរស់នឹងទ្រង់។

5. យើងត្រូវបន្ដដើរតាមផ្លូវនេះទទួលចំណេះតំរិះថ្លៃថ្លាហើយដើរតាមទ្រង់លុះក្ស័យសង្ខាទោះជាវាសនាយើងដូចម្ដេចក្ដី។

6. បើយើងធ្វើតាមបន្ទូលទ្រង់ថា“ចូរមកតាមខ្” ជីវិតភ្លឺថ្លាដោយគ្រងបល្ល័ង្គ និងសិរីល្អអំណាច នគរអស់កល្បជានិច្ច។