Book cover

ខ្ញុំនឹងទៅធ្វើតាម

ចម្រៀង ដកស្រង់ ពី ទស្សនាវដ្ដី លីអាហូណា (2002–2020)


1. មិនថាខ្ញុំទៅទីណា ខ្ញុំនឹងមិននៅឯកា ខ្ញុំដឹងថាព្រះសង្គ្រោះគង់ក្បែរខ្ញុំ។ ទ្រង់នាំខ្ញុំឆ្លងឧបសគ្គ។ ទ្រង់តែងតែដឹកនាំខ្ញុំ។ ទ្រង់សន្យាថានឹងមិនចោលខ្ញុំឡើយ។ ទោះបន្ទុកខ្ញុំធ្ងន់ពន់ពេកទ្រង់ប្រទានពរឲ្យ។ បើទ្រង់បញ្ជាឲ្យធ្វើអ្វី

ខ្ញុំនឹងទៅធ្វើតាម។ ខ្ញុំការពារក្តីពិត។ ទោះលោកិយមិនឲ្យតម្លៃ ខ្ញុំនឹងដើរផ្លូវត្រូវ។ ខ្ញុំដឹងថាបើខ្ញុំតាមទ្រង់ដើរតាមដោយជំនឿ ទ្រង់នឹងសម្រាលបន្ទុកខ្ញុំហើយទ្រង់នឹងបើកផ្លូវ។ ហើយទ្រង់នឹងបើកផ្លូវ។

2. ពេលខ្ញុំនឿយអស់កម្លាំង ខ្ញុំអាចយកឈ្នះចម្បាំង ខ្ញុំគិតពីពរជ័យទ្រង់បានប្រទាន។ ដំណើរជីវិតវែងឆ្ងាយ តែទ្រង់លើកខ្ញុំដោយក្ដីស្នេហ៍ ក្តីស្រឡាញ់ឥតខ្ចោះមិនចេះរីងស្ងួត។ ទ្រង់នឹងប្រទានឲ្យប្រទានកម្លាំងខ្ញុំត្រូវការ។ បើទ្រង់បញ្ជាឲ្យធ្វើអ្វី

ខ្ញុំនឹងទៅធ្វើតាម។ ខ្ញុំការពារក្តីពិត។ ទោះលោកិយមិនឲ្យតម្លៃ ខ្ញុំនឹងដើរផ្លូវត្រូវ។ ខ្ញុំដឹងថាបើខ្ញុំតាមទ្រង់ដើរតាមដោយជំនឿ ទ្រង់នឹងសម្រាលបន្ទុកខ្ញុំហើយទ្រង់នឹងបើកផ្លូវ។ ហើយទ្រង់នឹងបើកផ្លូវ។

ឲ្យខ្ញុំឆ្លងទីរហោស្ថាន ដើរឆ្លងកាត់សមុទ្រក៏បាន។ បើទ្រង់បញ្ជូនខ្ញុំទៅ ខ្ញុំនឹងធ្វើតាមទ្រង់។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងទ្រង់បញ្ជាខ្ញុំ ដ្បិតខ្ញុំដឹងថាទ្រង់នាំខ្ញុំទៅទឹកដីសន្យា។

ខ្ញុំនឹងទៅធ្វើតាម។ ខ្ញុំការពារក្តីពិត។ ទោះលោកិយមិនឲ្យតម្លៃ ខ្ញុំនឹងដើរផ្លូវត្រូវ។ ខ្ញុំដឹងថាបើខ្ញុំតាមទ្រង់ដើរតាមដោយជំនឿ ទ្រង់នឹងសម្រាលបន្ទុកខ្ញុំហើយទ្រង់នឹងបើកផ្លូវ។ ទ្រង់បើកផ្លូវឲ្យខ្ញុំ។ ទ្រង់បើកផ្លូវឲ្យខ្ញុំ។

មិនថាខ្ញុំទៅទីណាខ្ញុំនឹងមិននៅឯកា។ ខ្ញុំដឹងថាព្រះសង្គ្រោះគង់ក្បែរខ្ញុំ។