១. ចូរយើងប្រជុំគ្នាជារង្វង់ លុតជង្គង់អធិស្ឋាន អរព្រះគុណដល់ព្រះបិតា សម្រាប់ព្រះពរទ្រង់ប្រទាន។
២. ចូរយើងអរគុណសម្រាប់អាហារ សម្រាប់សម្លៀកបំពាក់ ឪពុកម្តាយនឹងទីលំនៅ សម្រាប់ព្រះទ័យករុណា។
៣. ឱចូរយើងបម្រើទ្រង់ជានិច្ច ទាំងគំនិតនិងកិច្ចការ ហើយលុតជង្គង់អធិស្ឋាន ដូចជាក្រុមគ្រួសារច្រើនធ្វើ។