១. អ័ដាមជាព្យាការីលើកដំបូងយើងស្គាល់។ នៅក្នុងសួនច្បារអេដែនគាត់បានជួយថែទាំ។ អ័ដាមបម្រើព្រះអង្គដោយការធ្វើតាមទ្រង់។ យើងជាកូនចៅអ័ដាមនាថ្ងៃចុងក្រោយនេះ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
២. អេណុកជាព្យាការីបង្រៀនអ្វីដែលល្អ។ ដល់ជនជាតិទីក្រុងគាត់ធ្វើអ្វីដែលត្រឹមត្រូវ កាលណាពួកគេសុចរិតគ្មាននូវអំពើបាប ព្រះវរបិតាបានយកគេទៅនៅនឹងទ្រង់ ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៣. ណូអេជាព្យាការីបានហៅឲ្យផ្សព្វផ្សាយ អំពាវនាវឲ្យប្រែចិត្តតែគេមិនចង់ស្ដាប់។ គេរវល់ធ្វើអាក្រក់សម្ដីគាត់ឥតការ។ គេប្រាថ្នាថាគេបានស្ដាប់ពេលឃើញភ្លៀងធ្លាក់។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៤. អ័ប្រាហាំជាព្យាការីបានទូលសុំកូន ព្រះអម្ចាស់បានបញ្ជូនអ៊ីសាកដ៏ជម្រើស។ អ៊ីសាកបង្កើតយ៉ាកុបនៃសាសន៍អ៊ីស្រាអែល ពាក្យតំណាលកូនយ៉ាកុបជាអំបូរដប់ពីរ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៥. ម៉ូសេជាព្យាការីទៅកាន់អ៊ីស្រាអែល។ ឲ្យនាំពួកគេទៅរស់នៅដែនដីសន្យា។ ពួកគេមានចិត្តរឹងរូសឬមិនចង់គោរព គេវង្វេងក្នុងទីរហោស្ថានសែសិបឆ្នាំ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៦. ព្យាការីសាំយូអែលបានហៅកាលនៅក្មេង។ ហាណាសន្យាកូននឹងបម្រើដោយអំណរ។ នៅក្នុងព្រះវិហារសាំយូអែលឮឈ្មោះគាត់។ ព្រះហៅឈ្មោះគាត់រួចគាត់ថាខ្ញុំនៅទីនេះ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៧. យ៉ូណាស់ជាព្យាការីដែលបានរត់ភៀសខ្លួន តែក្រោយមកគាត់បានរៀនស្ដាប់និងប្រតិបត្តិ។ កាលយើងខិតខំព្រះអម្ចាស់នឹងជួយទ្រទ្រង់ យ៉ូណាស់បានរៀនសូត្រនៅក្នុងពោះត្រីបាឡែន។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៨. ព្យាការីដានីយ៉ែលចៀសវាងអំពើបាប ស្ដេចបានយកគាត់ទៅបោះចូលក្នុងរូងសត្វតោ ទេវតាបានធ្វើឲ្យតោស្លូតស្ដេចក៏បានឃើញ ដានីយ៉ែលមានអំណាចព្រោះគាត់ធ្វើតាមព្រះ។
ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី កុំដើរផ្លូវខុស។ ធ្វើតាមព្យាការី ធ្វើតាមព្យាការី ធ្វើតាមព្យាការី គាត់ស្គាល់ផ្លូវត្រូវ។
៩. ពិភពលោកឥឡូវមានការភាន់ច្រឡំច្រើន។ បើអ្នកមិនជឿរឿងនេះហើយស្ដាប់តាមព័ត៌មាន។ យើងអាចទទួលការណែនាំក្នុងដំណើរនេះ បើយើងស្ដាប់ព្យាការីធ្វើតាមសម្ដីគាត់។