១. គ្រាមួយកាលព្រះយេស៊ូវនៅ តូចជាកុមារដូចខ្ញុំ ទ្រង់មានចិត្តស្លូតសុភាពរាបសា ដូចជាកុមារតូចទាំងឡាយ
ឱ!កុមារតូចអើយ សូមអ្នកនិងខ្ញុំ ព្យាយាមឲ្យដូចទ្រង់ ឲ្យដូចទ្រង់ ។
២. ទ្រង់លេងដូចជាកុមារតូច លេងល្បែងយុវវ័យរីករាយ តែទ្រង់មិនពិរោធបើមិនបានដូចបំណង ទ្រង់តែងមានបន្ទូលការពិត ។
ឱ!កុមារតូចអើយ សូមអ្នកនិងខ្ញុំ ព្យាយាមឲ្យដូចទ្រង់ ឲ្យដូចទ្រង់ ។