១. គ្រប់ពេលដែលខ្ញុំឮបក្សាបក្សីយំ ឬសម្លឹងមើលទៅផ្ទៃមេឃ រាល់ពេលដែលមានភ្លៀងធ្លាក់មកលើមុខខ្ញុំ ឬមានខ្យល់បក់ផាត់មកប៉ះកាយ នៅគ្រប់ពេលខ្ញុំពាល់ស្រទាប់កូលាប ឬដើរកាត់តាមដើមលីឡាក់ ខ្ញុំមានអំណរដែលរស់នៅលើផែនដីស្អាត ដែលព្រះបិតាបានបង្កើតឲ្យខ្ញុំ ។
២. ទ្រង់បានប្រទានភ្នែកដល់ខ្ញុំអាចមើល ឃើញពណ៌លើស្លាបសត្វមេអំបៅ ទ្រង់ប្រទានត្រចៀកឲ្យខ្ញុំអាចស្ដាប់ ឮសំឡេងអ្វីៗដ៏អស្ចារ្យ ។ ទ្រង់ប្រទានជីវិតចិត្តគំនិតខ្ញុំ ៖ ខ្ញុំអរគុណទ្រង់ដោយគោរព រាល់ការបង្កបង្កើតដែលខ្ញុំមានចំណែក ។ ខ្ញុំដឹងថាព្រះបិតាស្រឡាញ់ខ្ញុំ ៕