Book cover

ឱ កូន​អើយ​កុំ​យំ

សៀវភៅ​ចម្រៀង​កុមារ​នៃ, 30


0:00 0:00
Introduction
All Verses

១. ឱ​កូនអើយ​កុំ​យំ​ម៉ាក់​ប៉ា​និទាន​ប្រាប់​ថ្លៃ ថា​ព្រះយេស៊ូវ​យាង​មក​ផែនដី​របៀប​ណា នៅ​ឯស្រុក​ដ៏​សែន​ឆ្ងាយ​កាត់​មហា​សាគរ ទ្រង់​បាន​ប្រសូត​មក​ជា​ទារក​តូច​ដូច​កូន ។

ឱកូនអើយ​កូន​សម្លាញ់​អើយ​គេងទៅ ឱ​កូន​តូច​អើយ​កូន​កុំ​ខ្លាច​អី​ឡើយ​ណា ឱកូន​តូច​អើយ​កូន​តូច​សម្លាញ់​អើយ ព្រះយេស៊ូវ​ទ្រង់​មើល​ថែ​កូន​តូច​មួយ​នេះ ។

២. ដំណើរ​រឿង​បានប្រាប់​ដោយ​ទេវតា​ដ៏​រុងរឿង នៅ​ជុំវិញ​ពួក​ទេវតា​មាន​ពន្លឺ​ស្ថានសួគ៌ គ្រប់​ផ្កាយ​មាន​ពន្លឺ​ភ្លឺ​តែ​មាន​មួយ​នាំ​ផ្លូវ ហើយចាំ​នៅ​ចំ​កន្លែង​ព្រះ​ឱ​រស​តូច​ផ្ទុំ ។

ឱកូនអើយ​កូន​សម្លាញ់​អើយ​គេងទៅ ឱ​កូន​តូច​អើយ​កូន​កុំ​ខ្លាច​អី​ឡើយ​ណា ឱកូន​តូច​អើយ​កូន​តូច​សម្លាញ់​អើយ ព្រះយេស៊ូវ​ទ្រង់​មើល​ថែ​កូន​តូច​មួយ​នេះ ។

៣. អ្នក​គង្វាល​ជួប​ទ្រង់​ដូច​បន្ទូល​ពួក​ទេវតា ទារក​តូច​កំសត់​ផ្ទុំ​នៅ​ដោយ​ឥត​មាន​គ្រែ ទ្រង់​ផ្ទុំ​នៅ​ក្នុង​ស្នូក​ដ៏​តូច​ទាប​យ៉ាង​ស្ងៀម​ស្ងាត់ ហើយ​ព្រះឱរស​តូច​យេស៊ូវ​ផ្ទុំ​ក្នុង​ចំបើង ។

ឱកូនអើយ​កូន​សម្លាញ់​អើយ​គេងទៅ ឱ​កូន​តូច​អើយ​កូន​កុំ​ខ្លាច​អី​ឡើយ​ណា ឱកូន​តូច​អើយ​កូន​តូច​សម្លាញ់​អើយ ព្រះយេស៊ូវ​ទ្រង់​មើល​ថែ​កូន​តូច​មួយ​នេះ ។