Book cover

ស្វែង​រក​ គិត​ អធិស្ឋាន

សៀវភៅ​ចម្រៀង​កុមារ​នៃ, 66


0:00 0:00
Introduction
All Verses

១. ខ្ញុំ​ចូលចិត្ត​អាន​គម្ពីរ​បរិសុទ្ធ​ ហើយ​រាល់​ពេល​ដែល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​ព្រះវិញ្ញាណ​ចម្រើ​នក្នុង​បេះដូង​ ជាទីបន្ទាល់​ថា​ជាការពិត។

ស្វែង គិត អធិស្ឋាន គឺជាអ្ធី​ដែល​ខ្ញុំត្រូវ​ធ្វើ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ដក់​ក្នុង​ចិត្ត​ ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​ពិត។

២. ខ្ញុំ​នឹង​អធិស្ឋាន​រាល់​ថ្ងៃ​ពេល​អាន ​ គម្ពីរ​អស់​មួយ​ជីវិត។ ខ្ញុំ​នឹង​មាន​ការ​យល់​ដឹង ខ្ញុំ​នឹង​ស្ដាប់​តាម​បញ្ញត្តិ ហើយ​រស់នៅ​តាម​ទ្រង់​ឲ្យ​ខ្ញុំ​ធ្វើ។

ស្វែង គិត អធិស្ឋាន គឺជាអ្ធី​ដែល​ខ្ញុំត្រូវ​ធ្វើ។ ព្រះវិញ្ញាណ​នឹង​ដឹកនាំ​ ដក់​ក្នុង​ចិត្ត​ ខ្ញុំ​ដឹង​ថា​ព្រះគម្ពីរ​ពិត។