Page 10
ចូរយើងខិតខំទៅ
ចូរយើងខិតខំទៅ
1. ចូរយើងខិតខំទៅក្នុងការងារនៃព្រះអម្ចាស់ដើម្បីកាលដាច់ជីវិតយើងនឹងបានទទួលរង្វាន់ចូរយើងកាន់ដាវច្បាំងសម្រាប់សេចក្តីទៀងត្រង់ជាដាវនៃសេចក្តីពិត
កុំខ្លាចទោះជាខ្មាំងសត្រូវចំអកក្លាហានព្រោះព្រះអម្ចាស់នៅខាងយើងយើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថាតែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។
2. យើងនឹងមិនថយក្រោយសូម្បីតែចំនួនយើងតិចកាលប្រៀបធៀបនឹងចំនួនពលទ័ពនៃពួកខ្មាំងសត្រូវតែអំណាចបិទបាំងនឹងជួយអ្នកនិងខ្ញុំក្នុងបុព្វហេតុនៃសេចក្តីពិត
កុំខ្លាចទោះជាខ្មាំងសត្រូវចំអកក្លាហានព្រោះព្រះអម្ចាស់នៅខាងយើងយើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថាតែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។
3. បើយើងធ្វើត្រឹមត្រូវនោះយើងមិនត្រូវខ្លាចអ្វីឡើយដ្បិតព្រះអង្គជាជំនួយទ្រង់នឹងគង់នៅជិតស្ថិតស្ថេរនៅក្នុងពេលលំបាកនោះព្រះអង្គនឹងលួងលោមចិត្តហើយចម្រើននូវសេចក្តីពិត
កុំខ្លាចទោះជាខ្មាំងសត្រូវចំអកក្លាហានព្រោះព្រះអម្ចាស់នៅខាងយើងយើងនឹងមិនស្តាប់តាមសម្តីពួកទុច្ចរិតថាតែយើងនឹងគោរពតែព្រះប៉ុណ្ណោះ។
និពន្ធទំនុកច្រៀង និង និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០