Book cover

ការអធិស្ឋានដំបូងរបស់យ៉ូសែប ស៊្មីធ

ទំនុក​តម្កើង, 15


0:00 0:00
Introduction
All Verses

១. ឱ!​ ព្រឹក​ព្រលឹម​ដ៏​សែន​ស្ងប់ស្ងាត់!ព្រះ​អាទិត្យ​បញ្ចេញ​រស្មីឃ្មុំ​បក្សា​បក្សី​យំ​ពិរោះតន្ត្រី​រណ្តំ​ពេញ​ទាំង​ព្រៃកាល​នៅ​ក្រោម​ម្លប់​នៃ​ព្រៃ​ព្រឹ​ក្សាយ៉ូសែប​ស្វែង​រក​ព្រះ​អម្ចាស់កាល​នៅ​ក្រោម​ម្លប់​នៃ​ព្រៃ​ព្រឹក្សាយ៉ូសែប​ស្វែង​រក​ព្រះ​អម្ចាស់។

២. លុត​ជង្គង់​បួងសួង​ដោយ​រាបសាជា​លើក​ទី​មួយ​លោក​បួងសួងកាល​មេ​កំណាច​បាន​មក​ព្យាបាទធ្វើ​ឱ្យ​វិញ្ញាណ​លោក​លិចលង់តែ​លោក​មិន​អន់​ចិត្ត​នៅ​ទុកចិត្ត​លើ​ព្រះ​វរបិតា​សួគ៌ាតែ​លោក​មិន​អន់​ចិត្ត​នៅ​ទុកចិត្ត​លើ​ព្រះ​វរបិតា​សួគ៌ា។

៣. ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចុះ​មកភ្លឺ​ចាំង​ជាង​ពេល​កណ្តាល​ថ្ងៃហើយ​មាន​សសរ​រស្មី​អស្ចារ្យធ្លាក់​មក​ព័ទ្ធ​ជុំ​វិញ​ខ្លួន​លោកនោះ​មាន​តួអង្គ​ពីរ​យាង​ចុះ​មកគឺ​ព្រះ​បិតា​និង​បុត្រានោះ​មាន​តួ​អង្គ​ពីរ​យាង​ចុះ​មកគឺ​ព្រះ​បិតា​និង​បុត្រា។

៤. «យ៉ូសែប​នេះ​គឺ​បុត្រ​សំណព្វ​យើងចូរ​ស្តាប់!»​ ឱ! ​ពាក្យ​នោះ​ផ្អែមល្ហែមការ​អធិស្ឋាន​យ៉ូសែប​បាន​តបហើយ​លោក​ស្តាប់​តាម​ព្រះ​អម្ចាស់ឱ! ​ក្តី​រីក​រាយ​នៅ​ក្នុង​ចិន្តាព្រោះ​លោក​ឃើញ​ព្រះ​មាន​ព្រះ​ជន្មឱ! ​ក្តី​រីក​រាយ​នៅ​ក្នុង​ចិន្តាព្រោះ​លោក​ឃើញ​ព្រះ​មាន​ព្រះ​ជន្ម៕