Number 17
អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក
អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាក
១. អ្នកធ្វើដំណើរដ៏ក្រតោកយ៉ាកដែលតែងដើរឥតស្រាកកាត់មុខខ្ញុំបានសុំឲ្យខ្ញុំជួយដោយរម្យទមធ្វើឲ្យចិត្តខ្ញុំប្រកែកមិនបានខ្ញុំគ្មានអំណាចនឹងបានសួរឈ្មោះទោះទីយាត្រាទៅណាមកណាតែខ្សែនេត្រាដ៏ភ្លឺត្រចះឲ្យខ្ញុំជាប់ចិត្តមិនដឹងហេតុអ្វី។
២. កាលខ្ញុំមានម្ហូបស្តើងស្តួចរួចគាត់ចូលមកជួបទាំងមិនស្ដីមួយម៉ាត់ដោយស្រេកឃ្លានហៀបនឹងស្លាប់ខ្ញុំឲ្យអាហារគាត់ឲ្យពររួចពិសាតែគាត់ក៏ហុចខ្លះមកឲ្យខ្ញុំវាប្រៀបដូចជាម្ហូបពីសួគ៌ាកាលខ្ញុំហូបទាំងក្ដីសែនស្រេកឃ្លានវាមានរសជាតិដូចនំម៉ាណា។
៣. ខ្ញុំតាមឃើញគាត់ដេកដួលក្បែរអូរទឹកហូរថ្លាឆ្វង់ចេញមកពីថ្មទឹកហូរព្រងើយកន្តើយគាត់ស្រេកទោះខំសង្វែកទឹកចេះតែហូរខ្ញុំរត់ទៅលើកបុរសនោះឡើងផ្ដើមដងទឹកបីពែងឲ្យពិសាអស្ចារ្យខ្ញុំបានវិញមួយពែងពេញខ្ញុំផឹកហើយឥតដែលស្រេកទៀតឡើយ។
៤. កាលយប់យន់ទឹកជោរជន់ហូរមកព្យុះភ្លៀងផាត់បក់បោកពីចម្ងាយខ្ញុំឮសំឡេងគាត់នៅឯនាយដង្ហោយអង្វរសុំផ្ទះជ្រកកោនខ្ញុំបំពាក់អាវឲ្យភ្ញៀវកក់ក្ដៅដាក់ឲ្យគាត់នៅសម្រាកលើគ្រែឯខ្ញុំយកធរណីស្រមៃហាក់បីដូចជាបាននៅសួនអេដែន។
៥. ខ្ញុំបានឃើញគាត់នៅតាមដងផ្លូវត្រូវរបួសស្ទើរស្លាប់អាវរយ៉ៃឃ្មាតខ្មីខ្ញុំដាស់គាត់ឲ្យដឹងខ្លួនអង្រួនដង្ហើមគាត់ឲ្យស្រាកស្រាន្តលាបប្រេងព្យាបាលគាត់ឲ្យសះស្បើយបើទោះខ្ញុំមានរបួសក្នុងចិត្តពីពេលនេះទៅខ្ញុំបានល្ហែល្ហើយចិត្តខ្ញុំបានស្បើយដោយភាពសុខសាន្ត។
៦. ខ្ញុំឃើញបុរសនោះជាប់ក្នុងគុកពិរុទ្ធជាប់ទោសថាជាជនក្បត់ខ្ញុំឃាត់អ្នកកុហកពីគាត់ហើយខ្ញុំគោរពគាត់ដែលគេមាក់ងាយល្បងលទំហំមិត្តភាពនៃខ្ញុំគាត់សួរបើខ្ញុំហ៊ានស្លាប់មិនស្ដាយនាមជាមនុស្សខ្ញុំសែនខ្វល់ខ្វាយតែចិត្តនិងកាយស្រែកថា «ខ្ញុំព្រម!»
៧. រំពេចនោះខ្ញុំបានឃើញយ៉ាងច្បាស់ស្គាល់ស្នាមដែកគោលដែលនៅព្រះហស្ដខ្ញុំចាំយ៉ាងជាក់ព្រះអង្គសង្គ្រោះប្រត្យក្សទ្រង់គង់ចំពោះមុខខ្ញុំដោយរាបទាបទ្រង់ហៅឈ្មោះខ្ញុំទាំងថា «អ្នកឥតអាម៉ាស់ដល់ខ្ញុំឡើយកិច្ចការអ្នកធ្វើនឹងត្រូវចងចាំកុំភ័យដ្បិតអ្នកបានធ្វើដល់ខ្ញុំ»៕
និពន្ធទំនុកច្រៀង ៖ ជេមស៍ ម៉នហ្គូមឺរី ឆ្នាំ ១៧៧១–១៨៥៤
និពន្ធបទភ្លេង ៖ ចច ខូលស៍ ឆ្នាំ ១៧៩២–១៨៥៨ ផ្លាស់.
ទំនុកតម្កើងដែលបានច្រៀងពីមុនព្យាការីយ៉ូសែប ស្ម៊ីធ ត្រូវបានគេធ្វើឃាត។ សូមមើល ប្រវត្តិសាស្ត្រ សាសនាចក្រ ៦:៦១៤–១៥។