១. ក្រោកឡើង ឱ! ស៊ីយ៉ូនរុងរឿងអ្នកជាក្តីសង្ឃឹមយើងដែលមនុស្សពឹងលើរាប់លានឲ្យបានទីស្នាក់អាស្រ័យក្រោកឡើងហើយបំភ្លឺពន្លឺនៅកណ្តាលលោកងងឹតដ្បិតព្រះទ្រង់ការពារដល់អ្នកជាជីវិតនិងពន្លឺ។
២. ស៊ីយ៉ូនជាទីស្នាក់អាស្រ័យដំណឹងល្អក៏ផ្សាយទៅសេចក្តីសញ្ញាក៏បង្ហាញឲ្យហៅផែនដីទាំងមូលពួកបរិសុទ្ធក៏នាំសារដល់កូនមនុស្សទាំងអស់អស់អ្នកបានសង្គ្រោះនឹងច្រៀងឲ្យមកស៊ីយ៉ូនម្តងទៀត។
៣. ទោះមានការឈឺចាប់វេទនាយើងដើរលើផ្លូវដ៏តូចហើយធ្វើចម្បាំងនឹងការល្បួងដើម្បីបានពរស្នាក់នៅចូរអំណត់តស៊ូអត់ធ្មត់ដោយមានសិរីក្នុងចិត្តព្រះវិញ្ញាណនឹងគង់នៅជិតជួយយើងយកជ័យជម្នះ។
៤. ឱ! បិតាសូមប្រទានពរសូមឲ្យយើងបានស្មោះត្រង់សូមឲ្យសុចរិតទាំងអស់គ្នាឃើញសេចក្តីសង្គ្រោះទ្រង់!រស់នឹងពលបរិវារសួគ៌យើងច្រៀងទំនុកលោកិយ៖សូមទ្រង់មានសិរីរុងរឿងលោហិតទ្រង់សង្គ្រោះយើង៕