Number 31
តម្កើងដល់ព្រះ
តម្កើងដល់ព្រះ
១. តម្កើងដល់ព្រះចិត្តខ្ញុំរូតរះធ្វើការងារព្រះដ៏សែនរីករាយឥឡូវរូបកាយនេះជាលំនៅតែព្រលឹងខ្ញុំទៅរកព្រះអង្គ។
២. ការតម្កើងនឹងផ្តល់អំណាចខ្ញុំកាលតស៊ូក្នុងជីវិតភពផែនថ្ងៃតម្កើងខ្ញុំនឹងមិនកន្លងដរាបមានសង្ខារនិងគំនិត។
៣. ហេតុអ្វីខ្ញុំត្រូវទុកចិត្តមនុស្ស?រាជបុត្រក៏ស្លាប់ទៅជាធូលីបាត់អស់អំណាចពិធីអធឹកគំនិតក៏បាត់ទៅអស់ភ្លាមដែរ។
៤. បានរីករាយហើយជនសង្ឃឹមលើព្រះអ៊ីស្រាអែលទ្រង់ជប់ផ្ទៃមេឃហើយផែនដីសាគរតាមគន្លងគ្រប់គ្នាបានឃើញការសន្យាទ្រង់។
៥. សេចក្តីពិតទ្រង់ឈរយ៉ាងរឹងមាំទ្រង់ជួយអ្នកក្រជួយអ្នកមានទុក្ខឲ្យភាពសុខសាន្ដដល់អ្នកពិបាកហើយដោះអ្នកទោសឲ្យមានសេរី។
៦. ព្រះជាអម្ចាស់ប្រោសដល់អ្នកខ្វាក់ព្រះអង្គលើកស្ទួយអ្នកទឹកចិត្តបាក់ទោះជាមនុស្សប្លែកដែលមានទុក្ខក្តីទាំងស្ត្រីមេម៉ាយកុមារកំព្រា។
៧. ទ្រង់ស្គាល់ស្រឡាញ់—ពួកបរិសុទ្ធ—ឲ្យពួកទុច្ចរិតចុះដល់នរកឱ! ព្រះគ្រងរាជ្យស៊ីយ៉ូនតទៅសូមច្រៀងតម្កើងថ្វាយទ្រង់និរន្តរ៍៕
និពន្ធទំនុកច្រៀង ៖ អាយសាក វាតស៍ ឆ្នាំ ១៦៧៤–១៧៤៨; យោតតាម ទំនុកដំកកើង ១៤៦
និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០