Number 59
ក្ដីស្នេហ៍ព្រះអង្គ
ក្ដីស្នេហ៍ព្រះអង្គ
១. ក្ដីស្នេហ៍ព្រះអង្គជះរស្មីភ្លឺដូចព្រះអាទិត្យពីឋានសួគ៌ពិតទម្លុះក្ដីទុក្ខវេទនាបំភ្លឺផ្លូវយើងហើយនាំទៅរកទ្រង់ឯសួគ៌ាដែលយើងអាចនៅហើយមានជីវិតអស់កល្ប។
២. វិញ្ញាណនៃព្រះខ្សឹបប្រាប់យ៉ាងជាក់ក្នុងដួងចិត្តយើងឲ្យរើសការថ្កើងចៀសវាងពីការអាក្រក់ភាពសៅហ្មងចិត្តនឹងសូន្យដោយក្ដីសង្ឃឹមមានឡើងហើយយើងនៅជាប់នឹងទ្រង់ដោយក្ដីស្រឡាញ់។
៣. ព្រះបិតាអើយសូមស្ដាប់ឮពាក្យយើងអធិស្ឋានដោយការបូជានៃព្រះបុត្រាផងទ្រង់យើងច្រៀងសរសើរយើងនឹងដើរតាមច្បាប់ទ្រង់ដាក់ឲ្យចិត្តយើងរីករាយក្នុងទ្រង់ជាស្ដេចនៃយើង៕
និពន្ធទំនុកច្រៀង ៖ អេឌវឺឌ អិល. ហាត ឆ្នាំ ១៩១៦–២០០៨។ © ១៩៧៧ IRI
និពន្ធបទភ្លេង ៖ ក្រហ្វ័ឌ ហ្គេតស៍ ឆ្នាំ ១៩២១–២០១៨។ © ១៩៧៧ IRI