Number 73
បិតានៅសួគ៌ា
បិតានៅសួគ៌ា
១. បិតានៅសួគ៌ាក្នុងក្ដីស្រឡាញ់នៃទ្រង់សូមឮយើងខ្ញុំច្រៀងបទសរសើរថ្វាយព្រះអង្គក្នុងផែនពសុធាអរគុណដល់ក្ដីសុខសាន្តជាប់ជានិច្ចរៀងទៅ។
២. សូមឲ្យចិត្តយើងបានសុខសាន្តឥតអ្វីប្រៀបផ្ទឹមសង្ឃឹមលើទ្រង់ធ្វើឲ្យអ្នកក្រំចិត្តរីករាយយើងទុកចិត្តទ្រង់ឥតមានណាយប្រទានក្ដីសុខជានិរន្ដតទៅ។
៣. ឱ!ព្រះនៃយើងសូមឲ្យគ្រប់ជាតិសាសន៍បានថ្កើងក្នុងក្ដីសុខដ៏ច្រើននៃទ្រង់មានការសង្គ្រោះសូមផែនភពនេះពឹងផ្អែកទ្រង់ជាអង្គប្រោសលោះថ្វាយបង្គំដល់ទ្រង់៕
និពន្ធទំនុកច្រៀង ៖ អាន់ហ្គូស អេស. ហ៊ីបបាឌ
និពន្ធបទភ្លេង ៖ ហ្វ្រីឌរីច អែហ្វ. វ្លីមមីង ឆ្នាំ ១៧៧៨–១៨១៣; រៀប. ដោយអេឌវីន ភី. ផាកកឺ ឆ្នាំ ១៨៣៦–១៩២៥