Book cover

ការ​អធិស្ឋាន​ស្ងប់​ស្ងាត់

ទំនុក​តម្កើង, 78

0:00 0:00
Introduction
All Verses

១. មានវេលាស្ងប់ស្ងាត់និងសម្រាកមិនខ្វាយខ្វល់ពីលោកិយគឺនៅចំពោះព្រះអម្ចាស់ខ្ញុំលុតជង្គង់អធិស្ឋាន

សូមចិត្តខ្ញុំតោងអធិស្ឋានអធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃទុកជាប្រយោជន៍ដល់ជីវិតរួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

២. ផ្លូវតូចចង្អៀតទៅកាន់ស្ថានសួគ៌មានទេវតាភ្លឺត្រចះកំពុងច្រៀងសរសើរតម្កើងព្រះដោយអធិស្ឋានខ្ជាប់ខ្ជួន

សូមចិត្តខ្ញុំតោងអធិស្ឋានអធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃទុកជាប្រយោជន៍ដល់ជីវិតរួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៣. ពេលឆ្លងកាត់ព្យុះសមុទ្រជីវិតនៅក្នុងក្តីអស់សង្ឃឹមជាការក្សាន្តដល់ចិត្តដែលដឹងថាព្រះឮការអធិស្ឋាន

សូមចិត្តខ្ញុំតោងអធិស្ឋានអធិស្ឋានស្ងប់ស្ងាត់រាល់ថ្ងៃទុកជាប្រយោជន៍ដល់ជីវិតរួមដួងចិត្តខ្ញុំនិងស្ថានសួគ៌៕

៤. ពេលមានបន្លារាំងលើផ្លូវខ្ញុំជើងខ្ញុំជាន់អន្ទាក់មារនោះព្រះសង្គ្រោះនឹងយាងមកជួយបើអធិស្ឋានដោយស្មោះ