Book cover

ការ​អធិស្ឋាន​ជា​ប្រាថ្នា​ស្មោះ

ទំនុក​តម្កើង, 83


0:00 0:00
Introduction
All Verses

១. ការអធិស្ឋានជាប្រាថ្នាស្មោះទោះវាចាឬឥតសោះអារម្មណ៍ដូចភ្លើងឆេះក្នុងដួងចិត្តដែលធ្វើឲ្យទ្រូងញាប់ញ័រ។

២. ការអធិស្ឋានផ្ដល់ភាពធូរស្បើយជាការបង្ហូរទឹកភ្នែកជាការសម្លឹងឆ្ពោះទៅខាងលើមានតែទ្រង់គង់នៅក្បែរ។

៣. ការអធិស្ឋានជាពាក្យងាយថាកុមារក៏អាចវាចាជាការវិសេសដើម្បីទៅដល់ព្រះអម្ចាស់នៅស្ថានលើ។

៤. ការអធិស្ឋានជាខ្យល់ដង្ហើមជាជីវិតពួកគ្រីស្ទានទ្រង់អធិស្ឋានកាលហៀបសុគតជាកូនសោចូលស្ថានសួគ៌។

៥. ការអធិស្ឋានជាបទប្រែចិត្តប្រែពីផ្លូវខ្លួនយ៉ាងពិតកាលពួកទេវតារីករាយនឹងបទថា «មើល! គាត់អធិស្ឋាន!»

៦. យើងរួបរួមដោយការអធិស្ឋានទាំងកាយចិត្តនិងគំនិតចូលនឹងព្រះបិតានិងបុត្រានឹងទទួលបានមិត្តភាព។

៧. អធិស្ឋានមិនត្រឹមនៅផែនដី៖ព្រះវិញ្ញាណមានបន្ទូលនៅបល្ល័ង្គបិតាព្រះយេស៊ូវជួយសុំទោសជួសអ្នកបាប។

៨. ឱ! យើងមករកទ្រង់តាមនរណាជាផ្លូវជីវិតក្តីពិត!ផ្លូវអធិស្ឋានដែលទ្រង់យាងលើសូមជួយយើងអធិស្ឋាន៕