១. ដោយចិត្តរាបសាខ្ញុំឱនលំទោននឹកគិតដល់ទ្រង់ឱ!ព្រះសង្គ្រោះខ្ញុំទទួលទានទឹកនិងនំបុ័ងបង្ហាញការនឹកចងចាំដល់ទ្រង់។
២. ទ្រង់ថ្វាយព្រះជន្មត្រង់កាល់វ៉ារីសូមជួយខ្ញុំចងចាំដល់ទ្រង់ផងឲ្យខ្ញុំរស់នៅជារៀងរហូតរីកចម្រើនប្រែក្លាយដូចជាទ្រង់។
៣. ខ្ញុំប្តេជ្ញាចិត្តឲ្យបានដូចទ្រង់!សម្លឹងពីផែនដីទៅសួគ៌ាដើម្បីខ្ញុំរៀនពីស្ថានដ៏ខ្ពស់ដើម្បីបង្ហាញពីភាពសក្តិសម។
៤. កាលខ្ញុំដើរលើផែនដីរាល់ថ្ងៃសូមប្រទានព្រះវិញ្ញាណដល់ខ្ញុំហើយកែប្រែចិត្តជាកំណើតថ្មីរីកចម្រើនប្រែក្លាយដូចជាទ្រង់៕