១. ឱ!ព្រះអង្គសង្គ្រោះដែលពាក់មកុដបន្លាមុតស្រួចបន្ទាបកាយរងការឈឺចាប់រងទុក្ខនិងការប្រមាថ។ទាហានចំអកនិងវាយទ្រង់ឲ្យទ្រង់សោយទឹកប្រមាត់ដំដែកគោលទ្រង់លើឈើឆ្កាងលើសអស់ស្តេចទ្រង់សុគត។
២. គ្មានអ្នកណាដែលទាបថោកហួសពួកអ្នកមានបាបបានយល់ហើយដឹងថាទ្រង់បរិសុទ្ធបានរួចព្រោះក្តីស្នេហ៍ទ្រង់។ទោះមិត្តទុរយសបានក្បត់ទ្រង់តែនៅបានក្តីស្រឡាញ់ពួកសត្រូវដែលប្រហារទ្រង់នៅទទួលបានព្រះគុណ។
៣. ទ្រង់ពលិកម្មច្រើនលើសលប់ច្បាប់លោកិយឲ្យទ្រង់ស្លាប់តែទ្រង់នៅមានក្តីមេត្តាដល់មនុស្សគ្រប់ដែនដី។សាតាំងមិនអាចធ្វើទុក្ខឡើយទោះចម្បាំងនៅយូរក្តីមិនខ្លាចក្តីស្លាប់បំភ័យឡើយឱ! ព្រោះព្រះទើបយើងរស់។
៤. តើយើងសរសើរអរព្រះគុណដល់ទ្រង់ដ៏ខ្ពស់បែបណា?ទ្រង់រងឈឺផ្សាព្រោះតែយើងទ្រង់បានសុគតព្រោះយើងតាមផែនការសួគ៌បានចាត់តាំងដើម្បីសង្គ្រោះដល់យើង។ឱ! ព្រះយេស៊ូវដែលបានតាំងយើងសូមថ្វាយក្តីស្រឡាញ់!