Number 141
អ្នកអាចមានជីវិតរីករាយ
អ្នកអាចមានជីវិតរីករាយ
១. អ្នកអាចមានជីវិតរីករាយចិត្តភ្លឺពព្រាយពីសួគ៌ាកាលមានសិរីក្នុងចិត្តអ្នកនោះប្រែងងឹតទៅជាភ្លឺរសាត់ស្រមោលបាត់អស់ទៅកាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ។
កាលមានសិរីក្នុងចិត្តអ្នករស្មីនឹងបញ្ចេញមកច្បាស់ប្រែអ័ព្ទទៅជាមេឃស្រឡះកង្វល់អ្នកនឹងរសាយបាត់កាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ៕
២. អ្នកអាចពោលពាក្យដ៏ទន់ភ្លន់ដល់ចិត្តមានកំហឹងពន់ពេកកាលមានសិរីក្នុងចិត្តអ្នកទោះច្បាស់ជាក់ជារឿងតូចក្ដីតែនាំពរពីសួគ៌ាលៃកាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ។
កាលមានសិរីក្នុងចិត្តអ្នករស្មីនឹងបញ្ចេញមកច្បាស់ប្រែអ័ព្ទទៅជាមេឃស្រឡះកង្វល់អ្នកនឹងរសាយបាត់កាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ៕
៣. អ្នកអាចធ្វើកិច្ចការល្អបានដល់អ្នកជិតខាងដែលទ័លក្រកាលមានសិរីក្នុងចិត្តអ្នកបន្ទុកគាត់នឹងបានស្រាកជាក់បើអ្នកជួយរែកអម្រែកគ្នាកាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ។
កាលមានសិរីក្នុងចិត្តអ្នករស្មីនឹងបញ្ចេញមកច្បាស់ប្រែអ័ព្ទទៅជាមេឃស្រឡះកង្វល់អ្នកនឹងរសាយបាត់កាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ៕
៤. អ្នកអាចរស់នៅដោយរីករាយក្នុងភពពេញដោយទុក្ខទោសភ័យកាលមានសិរីក្នុងចិត្តអ្នកចិត្តនឹងមានក្ដីស្នេហ៍ប្រចក្សពីរស្មីខ្ពស់ជាក់ឥតបីកាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ៕
កាលមានសិរីក្នុងចិត្តអ្នករស្មីនឹងបញ្ចេញមកច្បាស់ប្រែអ័ព្ទទៅជាមេឃស្រឡះកង្វល់អ្នកនឹងរសាយបាត់កាលមានសិរីក្នុងចិត្តអ្នកថ្ងៃនេះ៕
និពន្ធទំនុកច្រៀង ៖ ហ៊ីលីន ស៊ីលស្កត់ ដាន់ហ្គាន ឆ្នាំ ១៨៥៥−១៩១៤
និពន្ធបទភ្លេង ៖ ជេមស៍ អិម. ដាន់ហ្គាន ឆ្នាំ ១៨៥១−១៩២៥