Number 142
ថ្ងៃនេះកាលសុរិយារះ
ថ្ងៃនេះកាលសុរិយារះ
១. ថ្ងៃនេះកាលសុរិយារះខំធ្វើការថ្ងៃ
នេះចូរបំពេញកិច្ចការអ្នកដោយអំណត់ថ្ងៃ
នេះកាលសត្វស្លាបច្រៀងកុំថប់បារម្ភ
ថាជីវិតល្អលោកិយស្រស់ឧត្តម្ភ
ថ្ងៃនេះថ្ងៃនេះចូរខំធ្វើការ
ថ្ងៃនេះថ្ងៃនេះខំបំពេញកិច្ចការ
ថ្ងៃនេះធ្វើការកាលមានសង្ខារ
ធ្វើការថ្ងៃនេះរៀបចំទុកសម្រាប់ថ្ងៃស្អែក៕
២. ថ្ងៃនេះស្វែងរកទ្រព្យល្អប្រពៃជាងមាសជា
ក្ដីសុខអំណរមានពាសពេញជនជឿពិតថ្ងៃ
នេះស្វែងរកត្បូងជះពន្លឺក្នុងចិត្ត
កាលស្ថិតលើផែនដីរើសកិច្ចការប្រពៃ
ថ្ងៃនេះថ្ងៃនេះចូរខំធ្វើការ
ថ្ងៃនេះថ្ងៃនេះខំបំពេញកិច្ចការ
ថ្ងៃនេះធ្វើការកាលមានសង្ខារ
ធ្វើការថ្ងៃនេះរៀបចំទុកសម្រាប់ថ្ងៃស្អែក៕
៣. ថ្ងៃនេះស្វែងរកការល្អក្ដីពិតគុណធម៌ជា
គ្រឿងដ៏បវរនៃជីវិតយុវវ័យអ្នកថ្ងៃ
នេះកាលជីវិតគង់នៅរស់ដោយស្មោះ
ស្ម័គ្រស្មោះជឿជាក់ខ្ជាប់ខ្ជួនដល់ចុងបំផុត
ថ្ងៃនេះថ្ងៃនេះចូរខំធ្វើការ
ថ្ងៃនេះថ្ងៃនេះខំបំពេញកិច្ចការ
ថ្ងៃនេះធ្វើការកាលមានសង្ខារ
ធ្វើការថ្ងៃនេះរៀបចំទុកសម្រាប់ថ្ងៃស្អែក៕
និពន្ធទំនុកច្រៀង ៖ អិល. ខ្លាក ប្រ. ឆ្នាំ ១៨៨០ ផ្លាស់.
និពន្ធបទភ្លេង ៖ អែវ៉ាន់ ស្ទេផាន ឆ្នាំ ១៨៥៤–១៩៣០