Number 165
វេលាជិតដល់ហើយ
វេលាជិតដល់ហើយ
១. វេលាជិតដល់ហើយនៅសេសសល់មិនយូរទៀតឡើយនឹងផ្សាយដំណឹងល្អគ្រប់ដែនដីត្រើយសមុទ្រឆាប់ឡើងអ្នកនាំសារមោះមុតចូរចេញទៅផ្សាយថា៖ប្រែចិត្តដ្បិតនគរស្ថានសួគ៌ជិតមកដល់ហើយប្រែចិត្តដ្បិតនគរស្ថានសួគ៌ជិតមកដល់ហើយ។
២. កុំគេចវេសពីកិច្ចការអ្នកទោះខ្វះក្ដីរីករាយតែរែកស្ពាយតាមព្រះសង្គ្រោះមិត្តគំរូអ្នកក្ដីរងទុក្ខយើងឈឺចាប់តែនៅពេលនេះប៉ុណ្ណោះចុងបង្អស់នឹងបានសិរីនៃជនស្អាតស្អំចុងបង្អស់នឹងបានសិរីនៃជនស្អាតស្អំ។
៣. បើសិនអ្នកត្រូវព្រះអម្ចាស់សព្វព្រះហឫទ័យអ្វីសំខាន់អ្នកត្រូវទ្រាំនឹងក្ដីស្អប់នៃលោកិយ? ពួកទេវតារង់ចាំផ្ដល់ពរជ័យច្រើនក្រៃដល់អ្នក!ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដីសន្យាមានជាក់ឆ្ពោះទៅមុខចូរស្មោះស្ម័គ្រក្ដីសន្យាមានជាក់។
៤. ចូររឹងមាំក្នុងបំណងដ្បិតសាតាំងនឹងល្បងអ្នកការសំខាន់នៃការហៅអ្នកវាដឹងយ៉ាងជាក់ផ្លូវអ្នកអាចលំបាកតែព្រះយេស៊ូវគង់នៅក្បែរទ្រង់នឹងជាបង្អែកទោះអារក្សទាស់អ្នកក្តីទ្រង់នឹងជាបង្អែកទោះអារក្សទាស់អ្នកក្តី៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ ស្នូវ ឆ្នាំ ១៨០៤–១៨៨៧
និពន្ធបទភ្លេង ៖ ជឺម៉ែន ហ្វកស៍ សង សតវត្សរ៍ទី ១៨