Number 171
ក្ដីពិតចាំងឆ្លុះចេញពីចិត្តយើង
ក្ដីពិតចាំងឆ្លុះចេញពីចិត្តយើង
១. ក្ដីពិតចាំងឆ្លុះចេញពីចិត្តយើងជនខ្លះបានឃើញដំណឹងល្អបើនៅតែគ្មានសេចក្ដីអំណរវឹកវរដល់ជនទាស់ខឹងគ្នា!ព្រះគ្រីស្ទបានផ្ដល់ឱវាទថាកុំថ្កោលទោសណាក្រែងទទួលទោសទោះរង្វាល់នោះតូចក្ដីធំក្ដីដ្បិតអីអ្នកនឹងបានមកវិញ
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើងឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃទីពួកទេវតានិងយើងរួមគ្នាច្រៀងបទសរសើរទ្រង់រៀងទៅ៕
២. ព្រះគ្រីស្ទប្រាប់ឲ្យមាន«ចិត្តរាបសា»ធ្វើជាចៅក្រមសែនលំបាកបើខ្ញុំចង់បរិសុទ្ធស្អាតស្អំខ្ញុំត្រូវស្រឡាញ់ឥតគុំគួនរួមទាំងខិតខំឲ្យបានទៀងទាត់គោរពនូវរាល់បញ្ញត្តិទ្រង់បើខ្ញុំពិតស្រឡាញ់អ្នកជិតខាងខ្ញុំនឹងស្ថិតលើផ្លូវតូចនោះ
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើងឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃទីពួកទេវតានិងយើងរួមគ្នាច្រៀងបទសរសើរទ្រង់រៀងទៅ៕
៣. កាលខ្ញុំពោលទៅជនដទៃថា«ក្នុងភ្នែកឯងណាមានកម្ទេចបើឯងជាបងប្អូននិងជាមិត្តសូមឲ្យខ្ញុំផ្ដិតយកវាចេញ»តែខ្ញុំមិនអាចមើលឃើញពេញច្បាស់ដ្បិតភ្នែកខ្ញុំជាប់ដាមដេរដាសកាលខ្ញុំខំមើលឲ្យបានជាក់ច្បាស់ធ្នឹមក៏មានក្នុងភ្នែកខ្ញុំដែរ
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើងឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃទីពួកទេវតានិងយើងរួមគ្នាច្រៀងបទសរសើរទ្រង់រៀងទៅ៕
៤. បើខ្ញុំស្រឡាញ់បងប្អូនខ្ញុំពិតជួយផ្តិតយកកម្ទេចនោះចេញពន្លឺនឹងចាំងបញ្ចេញរស្មីដ្បិតកែវភ្នែកទន់ភ្លន់ពេកក្រៃខ្ញុំតែងថ្កោលទោសដល់អ្នកដទៃព្រោះតែកម្ទេចតូចមួយសោះឥឡូវចង់ដោះធ្នឹមនេះចេញវិញលាងសម្អាតដោយទឹកភ្នែកយើង។
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើងឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃទីពួកទេវតានិងយើងរួមគ្នាច្រៀងបទសរសើរទ្រង់រៀងទៅ៕
៥. ក្តីស្នេហ៍ដ៏សប្បុរសនឹងព្យាបាលវាបណ្តាលឲ្យឃើញយ៉ាងច្បាស់ខ្ញុំមិនច្បាស់ថាខ្លួនឯងត្រឹមត្រូវកាលខ្ញុំឃើញកំហុសបងប្អូនឥឡូវខ្ញុំអស់ក្តីកង្វល់ហើយដ្បិតតែងថ្លែងពីក្តីស្នេហ៍ទ្រង់ខ្ញុំឥតបារម្ភពីកម្ទេចតូចកាលផ្តួចនឹកពីធ្នឹមដ៏ធំ។
ឱ! ព្រះសង្គ្រោះសូមដឹកនាំយើងឲ្យឡើងដល់ស្ថានសួគ៌ខ្ពស់ក្រៃទីពួកទេវតានិងយើងរួមគ្នាច្រៀងបទសរសើរទ្រង់រៀងទៅ៕
និពន្ធទំនុកច្រៀង ៖ អេលីស្សា អរ ស្នូវ ឆ្នាំ ១៨០៧–១៨៨៧ ក្រុមចម្រៀងពិសេសដោយ អិម. អ៊ី. អាប់បាយ
និពន្ធបទភ្លេង ៖ ឆាលីស៍ ដាវីស៍ ធៀមេន ឆ្នាំ ១៨៦១–១៩៤៣