Book cover

ដំបងដែក

ទំនុក​តម្កើង, 172

0:00 0:00
Introduction
All Verses

១. ព្រះផ្ដល់វិវរណៈដល់នីហ្វៃអ្នកមើលឆុតពីបុរាណបានបង្កប់នូវពាក្យដ៏ពិសិដ្ឋថ្លែងពិតពីដំបងដែក

កាន់នឹងដំបងជាដំបងដែករឹងមាំពិតភ្លឺត្រចង់ដំបងនេះគឺជាបន្ទូលព្រះអង្គនាំយើងរកត្រើយសុខសាន្ដ៕

២. កាលយើងធ្វើដំណើរលើផែនដីរុំច្រើនក្រៃដោយការល្បួងយើងដើរឆ្លងភាពងងឹតទាំងពួងតែងជួបគ្រោះថ្នាក់គ្រប់ពេល

កាន់នឹងដំបងជាដំបងដែករឹងមាំពិតភ្លឺត្រចង់ដំបងនេះគឺជាបន្ទូលព្រះអង្គនាំយើងរកត្រើយសុខសាន្ដ៕

៣. កាលការល្បួងខិតខ្លួនចូលមកជិតពពកបាំងបិទផ្លូវយើងយើងអាចពឹងផ្អែកលើដំបងដែកសូមតម្រិះពីស្ថានសួគ៌

កាន់នឹងដំបងជាដំបងដែករឹងមាំពិតភ្លឺត្រចង់ដំបងនេះគឺជាបន្ទូលព្រះអង្គនាំយើងរកត្រើយសុខសាន្ដ៕

៤. ដាក់ដៃតោងកាន់ជាប់នឹងដំបងឥតមានហ្មងរៀងរាល់ថ្ងៃដោយបួងសួងស្មោះច្រៀងបទប្រពៃយើងឃ្មាតខ្មីដើរតាមផ្លូវយើង។

កាន់នឹងដំបងជាដំបងដែករឹងមាំពិតភ្លឺត្រចង់ដំបងនេះគឺជាបន្ទូលព្រះអង្គនាំយើងរកត្រើយសុខសាន្ដ៕

៥. យើងឃើញទីសម្រាកពីចម្ងាយទីដំបងនឹងនាំកាយទីដែលយើងរស់នៅអរសប្បាយនឹងពួកទេវតារៀងទៅ។