Number 185
ផ្ទះជាស្ថានសួគ៌លើផែនដី
ផ្ទះជាស្ថានសួគ៌លើផែនដី
១. ផ្ទះជាស្ថានសួគ៌លើផែនដីពេលយើងពេញដោយក្តីស្នេហ៍នោះមានក្តីសុខនិងអំណរជាពរពីស្ថានសួគ៌ា—កក់ក្តៅចិត្តល្អសប្បុរសមានសុវត្ថិភាពនិងផុតភ័យ—ធ្វើឲ្យផ្ទះជាផ្នែកនៃស្ថានសួគ៌ដែលយើងចង់បានមក។
២. គ្រួសារជិតស្និទគ្នារាល់ថ្ងៃយើងរក្សាពន្លឺស្នេហ៍បម្រើទ្រង់ដោយចិត្តប្រពៃយើងចម្រើនក្នុងពន្លឺឪពុកម្តាយបង្រៀនណែនាំកូនឲ្យតម្លៃនិងគោរពឲ្យបានដូចជាផ្ទះនៅស្ថានសួគ៌ដែលយើងចង់រស់នៅ។
៣. អធិស្ឋានរាល់ថ្ងៃក្នុងផ្ទះយើងនឹងបានក្តីស្នេហ៍ទ្រង់ស្វែងយល់បទគម្ពីរដោយស្មោះយើងនឹងបំប៉នគំនិតសូមច្រៀងបទតម្កើងទ្រង់ថា៖«បិតាសូមជួយកូនរកផ្លូវនាំកូនទៅផ្ទះនៅសួគ៌ាលៃដែលយើងចង់រស់នៅ»៕
និពន្ធទំនុកច្រៀង ៖ ខារ៉ូលីន ហាមិលតុន ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។ © ១៩៨៥ IRI
និពន្ធបទភ្លេង ៖ ដលបិលយូហ៊ឺប៊ឺត ខ្លបហ្វឺ ក. ឆ្នាំ ១៩៣៦ ។© ១៩៨៥ IRI