Number 192
ពន្លឺនៃព្រះ
ពន្លឺនៃព្រះ
១. ពន្លឺព្រះឃើញជាក់តាមបុប្ផាជ្រោះដងអូរព្រៃប្រឹក្សាថ្លាថ្លែងពីក្ដីសង្ឃឹមខាងមុខដល់ចិត្តមោះមុតនៃយើង
បិតាយើងបួងសួងឲ្យបានពន្លឺពិតនៃទ្រង់បើកភ្នែកយើងឲ្យមើលឃើញច្បាស់ជួយយើងគោរពតាមកិច្ចការដ៏ពិសិដ្ឋនៃយើងនាំសារទ្រង់ទៅទីឆ្ងាយពន្លឺជំនឿមានក្នុងចិត្តយើងក្ដីពិតនាំផ្លូវយើង៕
២. ពន្លឺនៃក្ដីជំនឿនៅស្ថិតក្នុងចិត្តកុមារគ្រប់រូបប្រៀបបានពន្លកផ្កាហៀបនឹងរីកវានឹងភ្លឺថ្លាត្រចង់
បិតាយើងបួងសួងឲ្យបានពន្លឺពិតនៃទ្រង់បើកភ្នែកយើងឲ្យមើលឃើញច្បាស់ជួយយើងគោរពតាមកិច្ចការដ៏ពិសិដ្ឋនៃយើងនាំសារទ្រង់ទៅទីឆ្ងាយពន្លឺជំនឿមានក្នុងចិត្តយើងក្ដីពិតនាំផ្លូវយើង៕
៣. ថ្ងៃនេះយើងស្គាល់បំណងទ្រង់ជាក់ដោយជំនឿស្មោះស្ម័គ្រយើងឱបិតាសូមឲ្យចិត្តយើងស្អាតឲ្យបានឃើញបំណងទ្រង់
បិតាយើងបួងសួងឲ្យបានពន្លឺពិតនៃទ្រង់បើកភ្នែកយើងឲ្យមើលឃើញច្បាស់ជួយយើងគោរពតាមកិច្ចការដ៏ពិសិដ្ឋនៃយើងនាំសារទ្រង់ទៅទីឆ្ងាយពន្លឺជំនឿមានក្នុងចិត្តយើងក្ដីពិតនាំផ្លូវយើង៕
និពន្ធទំនុកច្រៀង ៖ ម៉ាធីលដា វ៉ាតស៍ ខាហូន ឆ្នាំ ១៨៨១–១៩៧៣
និពន្ធបទភ្លេង ៖ មីលដ្រីឌ ធី. ផេធី ឆ្នាំ ១៨៩៥–១៩៧៧ រៀប.