Book cover

មករាល់បុត្រានៃព្រះ

ទំនុក​តម្កើង, 199


0:00 0:00
Introduction
All Verses

១. មករាល់បុត្រានៃព្រះដែលបានទទួលបព្វជិតភាពចូរទៅផ្សាយដំណឹងល្អហើយរៀបប្រមូលផ្ដុំរាស្ត្រទ្រង់កិច្ចការថ្ងៃចុងក្រោយបានចាប់ផ្ដើមប្រមូលអ៊ីស្រាអែលដែលបែកខ្ញែកដោយនាំគេទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

២. មករាល់កូនចៀមខ្ចាត់ព្រាត់មកត្រងត្រាប់ស្ដាប់អ្នកគង្វាលកាលបានពរដែលព្យាករទុកដែលព្យាការីបានប្រាប់ជាយូរលង់ហើយថា៖ទ្រង់នឹងប្រមូលអ្នកឲ្យចូលមកក្នុងក្រោលទ្រង់ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៣. ប្រែចិត្តជ្រមុជដោយទឹកឲ្យបាបនៃអ្នកបានអត់ឱនតោងជាប់នឹងព្រះវិញ្ញាណទើបអ្នកនឹងបានរួបរួមគ្នាដាក់រាល់ទុក្ខវេទនាអ្នកលើទ្រង់ការអធិស្ឋានអ្នកទ្រង់នឹងស្ដាប់ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៤. ពេលទុក្ខព្រួយអ្នករសាយឯការឈឺចាប់ក៏ស្រាកស្រាន្តនោះព្រលឹងអ្នករីករាយរង់ចាំដំណើររស់ឡើងវិញកាលជួបទ្រង់អ្នកពេញដោយអំណរឋិតក្នុងក្ដីត្រេកអរនៃសួគ៌ាមួយពាន់ឆ្នាំក្នុងស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ៕