Book cover

អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក

ទំនុក​តម្កើង, 17


0:00 0:00
Introduction
All Verses

១. អ្នក​ធ្វើ​ដំណើរ​ដ៏​ក្រ​តោកយ៉ាក ដែល​តែង​ដើរ​ឥតស្រាក​កាត់​មុខ​ខ្ញុំ បាន​សុំ​ឲ្យ​ខ្ញុំ​ជួយ​ដោយ​រម្យទម ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ប្រកែក​មិន​បាន​ ខ្ញុំ​គ្មាន​អំណាច​នឹង​បាន​សួរ​ឈ្មោះ ទោះ​ទី​យាត្រា​ទៅ​ណា​មក​ណា តែ​ខ្សែ​នេត្រា​ដ៏​ភ្លឺ​ត្រចះ ឲ្យ​ខ្ញុំ​ជាប់​ចិត្ត​មិន​ដឹង​ហេតុអ្វី។

២. កាល​ខ្ញុំ​មាន​ម្ហូប​ស្តើងស្តួច​រួច​គាត់ ចូល​មក​ជួប​ទាំង​មិន​ស្ដី​មួយ​ម៉ាត់ ដោយ​ស្រេក​ឃ្លាន​ហៀប​នឹង​ស្លាប់​ខ្ញុំ​ឲ្យ អាហារ​គាត់​ឲ្យ​ពរ​រួច​ពិសា តែ​គាត់​ក៏​ហុច​ខ្លះ​មក​ឲ្យ​ខ្ញុំ​ វា​ប្រៀប​ដូច​ជា​ម្ហូប​ពី​សួគ៌ា​ កាល​ខ្ញុំ​ហូប​ទាំង​ក្ដី​សែន​ស្រេកឃ្លាន វា​មាន​រសជាតិ​ដូច​នំ​ម៉ាណា។

៣. ខ្ញុំ​តាម​ឃើញ​គាត់​ដេក​ដួល​ក្បែរ​អូរ​ទឹក ហូរ​ថ្លា​ឆ្វង់​ចេញ​មក​ពី​ថ្ម​ ទឹក​ហូរ​ព្រងើយ​កន្តើយ​គាត់​ស្រេក​ទោះ ខំ​សង្វែក​ទឹក​ចេះ​តែ​ហូរ​ ខ្ញុំ​រត់​ទៅ​លើក​បុរស​នោះ​ឡើង ផ្ដើម​ដង​ទឹក​បី​ពែង​ឲ្យ​ពិសា អស្ចារ្យ​ខ្ញុំ​បាន​វិញ​មួយ​ពែង​ពេញ ខ្ញុំ​ផឹក​ហើយ​ឥត​ដែល​ស្រេក​ទៀត​ឡើយ។

៤. កាល​យប់​យន់​ទឹក​ជោរជន់​ហូរ​មក ព្យុះ​ភ្លៀង​ផាត់​បក់​បោក​ពី​ចម្ងាយ ខ្ញុំ​ឮ​សំ​ឡេង​គាត់​នៅ​ឯ​នាយ ដង្ហោយ​អង្វរ​សុំ​ផ្ទះ​ជ្រក​កោន ខ្ញុំ​បំ​ពាក់​អាវ​ឲ្យ​ភ្ញៀវ​កក់​ក្ដៅ ដាក់​ឲ្យ​គាត់​នៅ​សម្រាក​លើ​គ្រែ ឯ​ខ្ញុំ​យក​ធរណី​ស្រមៃ​ហាក់ បី​ដូច​ជា​បាន​នៅ​សួន​អេដែន។

៥. ខ្ញុំ​បាន​ឃើញ​គាត់​នៅ​តាម​ដង​ផ្លូវ ត្រូវ​របួស​ស្ទើរ​ស្លាប់​អាវ​រយ៉ៃ ឃ្មាត​ខ្មី​ខ្ញុំ​ដាស់​គាត់​ឲ្យ​ដឹង​ខ្លួន អង្រួន​ដង្ហើម​គាត់​ឲ្យ​ស្រាកស្រាន្ត លាប​ប្រេង​ព្យា​បាល​គាត់​ឲ្យ​សះ​ស្បើយ បើ​ទោះ​ខ្ញុំ​មាន​រ​បួស​ក្នុង​ចិត្ត ពី​ពេល​នេះ​ទៅ​ខ្ញុំ​បាន​ល្ហែ​ល្ហើយ ចិត្ត​ខ្ញុំ​បាន​ស្បើយ​ដោយ​ភាព​សុខសាន្ត។

៦. ខ្ញុំ​ឃើញ​បុ​រស​នោះ​ជាប់​ក្នុង​គុក ពិរុទ្ធ​ជាប់​ទោស​ថា​ជា​ជន​ក្បត់ ខ្ញុំ​ឃាត់​អ្នក​កុ​ហក​ពី​គាត់​ហើយ ខ្ញុំ​គោ​រព​គាត់​ដែល​គេ​មាក់ងាយ ល្បង​ល​ទំ​ហំ​មិត្ត​ភាព​នៃ​ខ្ញុំ គាត់​សួរ​បើ​ខ្ញុំ​ហ៊ាន​ស្លាប់​មិន​ស្ដាយ នាម​ជា​មនុស្ស​ខ្ញុំ​សែន​ខ្វល់​ខ្វាយ តែ​ចិត្ត​និង​កាយ​ស្រែក​ថា «ខ្ញុំ​ព្រម!»

៧. រំ​ពេច​នោះ​ខ្ញុំ​បាន​ឃើញ​យ៉ាង​ច្បាស់ ស្គាល់​ស្នាម​ដែក​គោល​ដែល​នៅ​ព្រះហស្ដ ខ្ញុំ​ចាំ​យ៉ាង​ជាក់​ព្រះ​អង្គ​សង្គ្រោះ ប្រត្យក្ស​ទ្រង់​គង់​ចំ​ពោះ​មុខ​ខ្ញុំ ដោយ​រាប​ទាប​ទ្រង់​ហៅ​ឈ្មោះ​ខ្ញុំ​ទាំង ថា ​«​អ្នក​ឥត​អាម៉ាស់​ដល់​ខ្ញុំ​ឡើយ កិច្ច​ការ​អ្នក​ធ្វើ​នឹង​ត្រូវ​ចង​ចាំ កុំ​ភ័យ​ដ្បិត​អ្នក​បាន​ធ្វើ​ដល់​ខ្ញុំ​»៕