១. សូមគង់នឹងខ្ញុំ! យប់យន់កាន់តែខិតជិត ផ្ទៃមេឃក៏ងងឹតសូមទ្រង់គង់នឹងខ្ញុំ! ពេលអ្នកដទៃពុំអាចជួយលួងលោមចិត្ត ទ្រង់បានជួយពីចិត្តឱ! សូមគង់នឹងខ្ញុំ!
២. ជីវិតនេះក៏កន្លងផុតទៅយ៉ាងលឿន ក្តីរីករាយរុងរឿងក៏កន្លងផុតដែរ នៅជុំវិញខ្ញុំគ្រប់យ៉ាងបានត្រូវផ្លាស់ប្តូរ ឱ!ព្រះអង្គពុំប្តូរឡើយសូមគង់នឹងខ្ញុំ!
៣. ខ្ញុំត្រូវការទ្រង់គង់នៅនឹងខ្ញុំគ្រប់ពេល ព្រះគុណទ្រង់អាចយកឈ្នះអំណាចអាក្រក់ តើមាននរណាអាចដឹកនាំខ្ញុំដូចទ្រង់? កាត់ពពកភ្លៀងផ្គរថ្ងៃសូមគង់នឹងខ្ញុំ!