Book cover

ទេវតាមកពីលើ

ទំនុក​តម្កើង, 9


0:00 0:00
Introduction
All Verses

១. នា​រា​ត្រី​ដ៏​ស្ងប់​ស្ងាត់ ទេវ​តា​មក​ពី​ស្ថាន​លើ បាន​យាង​ចុះ​ពី​វេ​ហា ទ្រង់​មាន​ព្រះ​ប​ន្ទូល​ថា៖ ហ្ន៎! ​នៅ​ភ្នំ​កូ​ម៉ូ​រ៉ា​ឯ​នាយ កំ​ណត់​ពិ​សិដ្ឋ​បាន​កប់​លាក់​ទុក ហ្ន៎! ​នៅ​ភ្នំ​កូ​ម៉ូ​រ៉ា​ឯ​នាយ កំ​ណត់​ពិ​សិដ្ឋ​បាន​កប់​លាក់​ទុក។

២. ម​រ៉ូ​ណៃ​ជា​អ្នក​កប់​ កំ​ណត់​បាន​ចាំ​ជា​យូរ ចាំ​ព្រះ​រាជ​ប​ញ្ជា​ទ្រង់ យក​កំ​ណត់​ពី​ក្នុង​ដី កំ​ណត់​នឹង​ត្រូវ​យក​មក​ម្ដង​ទៀត ប្រើ​ស​ម្រាប់​ទ្រង់​គ្រង​រាជ្យ​ផែន​ដី កំ​ណត់​នឹង​ត្រូវ​យក​មក​ម្ដង​ទៀត ប្រើ​ស​ម្រាប់​ទ្រង់​គ្រង​រាជ្យ​ផែន​ដី។

៣. កំ​ណត់​ពី​ពូជ​យ៉ូ​សែប ធ្វើ​ឱ្យ​ម​នុស្ស​លោក​ស្គាល់ ពី​ជន​ដែល​ស្លាប់​ជា​យូរ ដែល​ធ្លាប់​រស់​នៅ​ពី​មុន ភាព​ពេញ​លេញ​នៃ​ដំ​ណឹង​ល្អ​ក៏ នឹង​បើក​ឡើង​ឲ្យ​ម​នុស្ស​បាន​អាន ភាព​ពេញ​លេញ​នៃ​ដំ​ណឹង​ល្អ​ក៏ នឹង​បើក​ឡើង​ឲ្យ​ម​នុស្ស​បាន​អាន។

៤. ពេល​វេ​លា​យើង​រង់​ចាំ ឥ​ឡូវ​ត្រូវ​បាន​បំ​ពេញ ចូរ​ឲ្យ​ផែន​ដី​គោ​រព និង​ភាព​ង​ងឹត​ចេញ​ទៅ ចូរ​ឲ្យ​កំ​ណត់​បិទ​ត្រា​បាន​បើក ព​ន្លឺ​រុង​រឿង​បំ​ភ្លឺ​ផែន​ដី ចូរ​ឲ្យ​កំ​ណត់​បិទ​ត្រា​បាន​បើក ព​ន្លឺ​រុង​រឿង​បំ​ភ្លឺ​ផែន​ដី។

៥. ពួក​អ៊ី​ស្រា​អែល​រីក​រាយ នឹង​ជួប​ជុំ​គ្នា​ឥ​ឡូវ ប្រើ​ទ្រព្យ​ហើយ​និង​ធន​ធាន ក​សាង​យេ​រូ​សា​ឡិម កាល​ដែល​ស៊ី​យ៉ូន​រះ​ចែង​ចាំង​ឡើង បំ​ពេញ​ផែន​ដី​ដោយ​សេច​ក្ដី​ពិត កាល​ដែល​ស៊ី​យ៉ូន​រះ​ចែង​ចាំង​ឡើង បំ​ពេញ​ផែន​ដី​ដោយ​សេច​ក្ដី​ពិត។