១. យើងឮទេវតាពីសួគ៌ា ច្រៀងនៅទីវាលយ៉ាងរណ្តំ សូរសំឡេងបន្ទរពីភ្នំ ឆ្លងឆ្លើយក្តីអំណរទេវតា
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕
២. ពួកគង្វាលអើយម្តេចអរម្ល៉េះ? ម្តេចក្តីអំណរអ្នកបន្ត? មានដំណឹងល្អអ្វីដូច្នេះ ដែលឲ្យអ្នកច្រៀងបទសួគ៌ា?
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕
៣. សូមមកមើលនៅបេថ្លេហិម គឺទ្រង់ហើយពួកទេវតាច្រៀង មកលុតជង្គង់ថ្វាយបង្គំ ព្រះគ្រីស្ទជាស្តេចទើបប្រសូត
ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់ ហ្គ្លូរីយ៉ាសួស្តីដល់ព្រះដ៏ខ្ពស់៕