១. ក្រោកឡើង ឱ! ស៊ីយ៉ូនរុងរឿង អ្នកជាក្តីសង្ឃឹមយើង ដែលមនុស្សពឹងលើរាប់លាន ឲ្យបានទីស្នាក់អាស្រ័យ ក្រោកឡើងហើយបំភ្លឺពន្លឺ នៅកណ្តាលលោកងងឹត ដ្បិតព្រះទ្រង់ការពារដល់អ្នក ជាជីវិតនិងពន្លឺ។
២. ស៊ីយ៉ូនជាទីស្នាក់អាស្រ័យ ដំណឹងល្អក៏ផ្សាយទៅ សេចក្តីសញ្ញាក៏បង្ហាញ ឲ្យហៅផែនដីទាំងមូល ពួកបរិសុទ្ធក៏នាំសារ ដល់កូនមនុស្សទាំងអស់ អស់អ្នកបានសង្គ្រោះនឹងច្រៀង ឲ្យមកស៊ីយ៉ូនម្តងទៀត។
៣. ទោះមានការឈឺចាប់វេទនា យើងដើរលើផ្លូវដ៏តូច ហើយធ្វើចម្បាំងនឹងការល្បួង ដើម្បីបានពរស្នាក់នៅ ចូរអំណត់តស៊ូអត់ធ្មត់ ដោយមានសិរីក្នុងចិត្ត ព្រះវិញ្ញាណនឹងគង់នៅជិត ជួយយើងយកជ័យជម្នះ។
៤. ឱ! បិតាសូមប្រទានពរ សូមឲ្យយើងបានស្មោះត្រង់ សូមឲ្យសុចរិតទាំងអស់គ្នា ឃើញសេចក្តីសង្គ្រោះទ្រង់! រស់នឹងពលបរិវារសួគ៌ យើងច្រៀងទំនុកលោកិយ៖ សូមទ្រង់មានសិរីរុងរឿង លោហិតទ្រង់សង្គ្រោះយើង៕