Book cover

ពេល​យើង​ទទួល​ទានសាក្រាម៉ង់

ទំនុក​តម្កើង, 99


0:00 0:00
Introduction
All Verses

១. ពេលយើងទទួលទានសាក្រាម៉ង់ គំនិតយើងគិតពីទ្រង់ ព្រះបុត្រាដែលប្រសូតព្រោះយើង សុគតត្រង់កាលវ៉ារី យើងគិតពីគុណដ៏អស្ចារ្យទ្រង់ សប្បុរសពុំអាចផ្ទឹម បានឲ្យអំណោយជាព្រះជន្មទ្រង់ ឲ្យយើងរស់អស់កល្បទៅ។

២. ពេលគំនិតយើងគិតដល់អតីត យើងដឹងយើងត្រូវប្រែចិត្ត ផ្លូវទៅកាន់ទ្រង់ជាក្តីសុចរិត— ដែលជីវិតទ្រង់បានធ្វើ ការអភ័យទោសជាអំណោយទ្រង់ យើងស្វែងរកដោយចិត្តស្មោះ ទាំងបាតដៃអង្វរធ្វើការទ្រង់ យើងទទួលសាក្រាម៉ង់។

៣. ពេលយើងច្រៀងសរសើរព្រះនាមទ្រង់ ពរជ័យទ្រង់នៅថ្ងៃនេះ ធ្វើឲ្យចិត្តយើងពេញដោយអំណរ យើងបួងសួងដោយស្ងប់ស្ងាត់ សុំក្តីក្លាហានទៅដើរតាមទ្រង់ ដើម្បីស្តាប់នឹងធ្វើតាម យើងស្រឡាញ់ទ្រង់ចិត្តពេញដោយស្នេហ៍ យើងដើរផ្លូវជម្រើសទ្រង់៕