Book cover

ជាបងប្អូនស្រីស៊ីយ៉ូន

ទំនុក​តម្កើង, 196


0:00 0:00
Introduction
All Verses

១. ជាបងប្អូនស្រីស៊ីយ៉ូនយើងនឹងរួបរួមសាមគ្គី យើងនឹងជួយគ្នាស្វែងរកពរជ័យមកពីព្រះ យើងនឹងសាងនគរទ្រង់ដោយក្តីខិតខំស្មោះត្រង់ យើងនឹងលួងលោមដល់អ្នកនឿយហត់និងទន់ខ្សោយ។

២. បេសកកម្មនៃទេវតាត្រូវបានប្រទានដល់យើង ហើយយើងប្រកាសថានេះគឺជាអំណោយទាន ត្រូវធ្វើអ្វីៗគ្រប់យ៉ាងដែលទន់ភ្លន់ហើយគិតគូរ ចូរសប្បាយនឹងជួយដល់មនុស្សដទៃទៀត។

៣. គោលបំណងយើងធំធេងបេសកកម្មយើងល្វឹងល្វើយ បើសិនយើងបំពេញកិច្ចការអស់ទាំងកាយចិត្ត ឱ!គ្មានអ្វីប្រសើរជាងព្រះវិញ្ញាណបង្រៀនឡើយ អាចប្រទានប្រាជ្ញាឱ្យយើងទទួលជោគជ័យ៕