១. ផ្ទុំនៅក្នុងស្នូកទីឆ្ងាយឥតមានគ្រែផ្ទុំឡើយ ព្រះយេស៊ូវទារកតូចផ្ទុំនៅឥតមានខ្នើយ ផ្កាយនៅលើមេឃដ៏ខ្ពស់បាំងចំទីទ្រង់ផ្ទុំ ព្រះយេស៊ូវទារកតូចទ្រង់ផ្ទុំស្រួលសម្ងំ។
២. គោវាតាំងរាទិ៍ឲ្យឮទារកតូចតើនឡើង តែព្រះយេស៊ូវដ៏តូចឥតយំក្នុងចម្បើង ខ្ញុំស្រឡាញ់ទារកអើយទតមើលមកពីលើ ចំដល់ខ្ញុំដែលដេកហើយនៅគ្រែធ្វើពីឈើ។
៣. ឱ! សូមគង់នៅជិតខ្ញុំ សូមនៅ ឱ! ព្រះអង្គ ជាមួយយើងខ្ញុំដរាបហើយស្រឡាញ់ខ្ញុំផង សូមពរដល់កូនទាំងឡាយដោយព្រះទ័យស្រទន់ នាំយើងខ្ញុំទៅស្ថានសួគ៌ប្រកបដោយព្រះគុណ៕