១. សូមទុកចិត្តទ្រង់ព្រះអម្ចាស់នៅក្បែរអ្នក ហើយទ្រាំទ្រចិត្តសោកសៅដោយក្ដីអំណត់ ទុកឲ្យព្រះអ្នកបញ្ជាហើយនឹងផ្គត់ផ្គង់ នៅគ្រប់ហេតុផលព្រះទ័យទ្រង់នៅដដែល សូមទុកចិត្តទ្រង់ជាមិត្តសម្លាញ់សួគ៌ា លើផ្លូវវេទនាទ្រង់នឹងនាំអ្នកដល់ត្រើយ។
២. សូមទុកចិត្តទ្រង់ព្រះអ្នកទ្រង់បានយល់ព្រម ដឹកនាំអនាគតដូចទ្រង់ធ្វើពីមុន ចូរកុំឲ្យក្ដីសង្ឃឹមនិងការទុកចិត្ត អ្នកងាករេឡើយរឿងកំបាំងនឹងស្ដែងឡើង សូមទុកចិត្តទ្រង់រលកនិងខ្យល់នៅស្គាល់ សូរសៀងទ្រង់ដែលគ្រប់គ្រងកាលទ្រង់គង់នៅ។
៣. សូមទុកចិត្តទ្រង់វេលាចេះតែទៅមុខ ពេលយើងនឹងរស់នៅជាមួយទ្រង់រហូត ពេលដែលការខកចិត្តនិងភ័យខ្លាចបាត់ទៅ សោកសៅត្រូវភ្លេចក្ដីស្រឡាញ់ត្រូវស្ដារឡើង សូមទុកចិត្តទ្រង់ពេលទឹកភ្នែកឈប់ហូរមក ពរជ័យទាំងឡាយទទួលបានពេលចុងក្រោយ៕