១. យើងឱនកាយអធិស្ឋានដល់ទ្រង់ ហើយអរគុណទ្រង់នូវអ្វីបានទូល ព្រលឹងខ្ញុំញ័រចិត្តខ្ញុំស្រែកច្រៀង វិញ្ញាណផ្អែមល្ហែមទ្រង់បំផុសឡើង ឱ! ថ្ងៃនេះខ្ញុំឮពាក្យទ្រង់ផ្អែម ខ្ញុំបួងសួងសូមឲ្យទ្រង់នាំផ្លូវ សូមឲ្យខ្ញុំធ្វើការដោយអត់ធ្មត់ លើកដាក់លើខ្លួននូវបន្ទូលទ្រង់។
២. ឱ! ព្រះអម្ចាស់សូមតាំងភ្នែកខ្ញុំ ឲ្យខ្ញុំបានឃើញហើយបានយកជ័យ ចិត្តខ្ញុំក្តុកក្តួលស្រក់ទឹកនេត្រា ឱ!សូមជួយខ្ញុំក្រែងខ្ញុំនឹងភ្លេច ដើម្បីចិត្តខ្ញុំពេញដោយពន្លឺ ឲ្យខ្ញុំបានឃើញនិងឈ្នះការល្បួង ហើយទីបំផុតបានលើកតម្កើង រស់នៅស្ថានស្ងប់សុខជាមួយទ្រង់។
៣. សូមមើលទៅលើកុំបោះបង់ឡើយ កុំសម្លឹងតែលើរឿងលោកិយ ផ្ដាច់ច្រវាក់នៃលោកិយនេះចោល ទទួលព្រលឹងនៃជីវិតខ្ញុំ ឥឡូវកាលខ្ញុំចេញទៅម្តងទៀត ទៅរស់នៅនឹងឯបងប្អូនខ្ញុំ សូមគង់នៅជិតដឹកនាំផ្លូវខ្ញុំ ឲ្យខ្ញុំនៅជិតក្តីស្រឡាញ់ទ្រង់៕