១. ព្រះមេត្តាបិតាយើងរុងរឿង ពីព្រះដំណាក់ដ៏អស់កល្ប តែទ្រង់ប្រទានឲ្យយើងរក្សា នូវពន្លឺបំភ្លឺជីវិត។
ចូរឲ្យពន្លឺទាបបំភ្លឺឡើង ប្រដេញពន្លឺលើរលក ប្រាប់ជនលិចលង់កណ្តាលសមុទ្រ អ្នកអាចសង្គ្រោះអ្នកអាចជួយ៕
២. ទោះមេឃងងឹតក្នុងអំពើបាប មានកំហឹងស្រែកកងរំពង ទោះមានភ្នែកសម្លឹងចាំព្យាបាទ តែពន្លឺមានក្នុងជីវិត។
ចូរឲ្យពន្លឺទាបបំភ្លឺឡើង ប្រដេញពន្លឺលើរលក ប្រាប់ជនលិចលង់កណ្តាលសមុទ្រ អ្នកអាចសង្គ្រោះអ្នកអាចជួយ៕
៣. ឱ! បងប្អូនអើយដុតចង្កៀងឡើង ឱ! ជនដែលនៅកណ្តាលព្យុះ ព្យាយាមឥឡូវស្វែងរកចំណត កុំវង្វេងក្នុងភាពងងឹត។