Book cover

មករាល់បុត្រានៃព្រះ

ទំនុក​តម្កើង, 199


0:00 0:00
Introduction
All Verses

១. មករាល់បុត្រានៃព្រះដែលបានទទួលបព្វជិតភាព ចូរទៅផ្សាយដំណឹងល្អហើយរៀបប្រមូលផ្ដុំរាស្ត្រទ្រង់ កិច្ចការថ្ងៃចុងក្រោយបានចាប់ផ្ដើម ប្រមូលអ៊ីស្រាអែលដែលបែកខ្ញែក ដោយនាំគេទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

២. មករាល់កូនចៀមខ្ចាត់ព្រាត់មកត្រងត្រាប់ស្ដាប់អ្នកគង្វាល កាលបានពរដែលព្យាករទុកដែលព្យាការីបានប្រាប់ ជាយូរលង់ហើយថា៖ទ្រង់នឹងប្រមូល អ្នកឲ្យចូលមកក្នុងក្រោលទ្រង់ ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៣. ប្រែចិត្តជ្រមុជដោយទឹកឲ្យបាបនៃអ្នកបានអត់ឱន តោងជាប់នឹងព្រះវិញ្ញាណទើបអ្នកនឹងបានរួបរួមគ្នា ដាក់រាល់ទុក្ខវេទនាអ្នកលើទ្រង់ ការអធិស្ឋានអ្នកទ្រង់នឹងស្ដាប់ ដោយនាំអ្នកទៅស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ។

៤. ពេលទុក្ខព្រួយអ្នករសាយឯការឈឺចាប់ក៏ស្រាកស្រាន្ត នោះព្រលឹងអ្នករីករាយរង់ចាំដំណើររស់ឡើងវិញ កាលជួបទ្រង់អ្នកពេញដោយអំណរ ឋិតក្នុងក្ដីត្រេកអរនៃសួគ៌ា មួយពាន់ឆ្នាំក្នុងស៊ីយ៉ូនច្រៀងសរសើរព្រះអង្គ៕