Book cover

មក មក ពួកបរិសុទ្ធ

ទំនុក​តម្កើង, 18


0:00 0:00
Introduction
All Verses

១. មក​មក​ពួក​បរិសុទ្ធ​កុំ​ខ្លាច​ឡើយ​ណា តែ​ខិតខំ​ដោយ​សាទរ ថ្វី​បើ​ដំណើរ​នេះ​លំបាក​របៀប​ណា ព្រះគុណ​នឹង​ជួយ​លើក​ទ្រ គ្រាន់បើ​ជាង​បើ​យើង​ខំ​ឧស្សាហ៍ កម្ចាត់​ចោល​កង្វល់​យើង​នៅ​រុញរា ធ្វើ​បែប​នេះ​ទើប​ចិត្ត​នឹង​រីករាយ— ស្រួល​ទាំងអស់! ​ស្រួល​ទាំងអស់!

២. ម្តេច​ក៏​យើង​ទួញ​នឹង​ថា​ជីវិត​ពិបាក? មិន​មែន​ទេ​ត្រូវ​ទាំងអស់ ម្តេច​ក៏​យើង​គិត​ចង់​បាន​រង្វាន់​ដ៏​ធំ បើ​យើង​នៅ​គេច​ចម្បាំង ចូរ​ពាក់​គ្រឿងសឹក​មាន​ចិត្ត​ក្លាហាន ព្រះ​យើង​មិន​ដែល​បោះបង់​ចោល​យើង​ឡើយ បន្តិច​ទៀត​យើង​នឹង​មាន​រឿង​ប្រាប់— ស្រួល​ទាំង​អស់!​ ស្រួល​ទាំង​អស់!

៣. យើង​នឹង​រក​ឃើញ​កន្លែង​ដែល​ព្រះ​រៀប​ទុក នៅ​ទិស​ខាង​លិច​ដ៏​ឆ្ងាយ គឺ​ជា​កន្លែង​ដែល​គ្មាន​នរណា​កំហែង ពួក​បរិសុទ្ធ​បាន​ពរ ចូរ​យើង​បន្លឺ​សំឡេង​សរសើរ តម្កើង​ចំពោះ​ព្រះ​និង​រាជា​យើង យើង​នឹង​បន្លឺ​ពាក្យ​នេះ​ឱ្យ​ខ្លាំង— ស្រួល​ទាំងអស់!​ ស្រួល​ទាំងអស់!

៤. ហើយ​បើ​យើង​ស្លាប់​មុន​ពេល​ដំណើរ​យើង​ចប់ ថ្ងៃ​សប្បាយ! ​ស្រួល​ទាំងអស់! នោះ​យើង​បាន​ផុត​ពី​ទុក្ខ​លំបាក​អាស្រូវ យើង​នៅ​ផង​ពួក​សុចរិត បើ​ព្រះ​ទុក​ឱ្យ​យើង​មាន​ជីវិត ឱ្យ​ឃើញ​ពួក​បរិសុទ្ធ​បាន​ទី​នៅ នោះ​យើង​នឹង​ច្រៀង​បទ​ដ៏​ពិរោះ— ស្រួល​ទាំង​អស់!​ ស្រួល​ទាំង​អស់!