១. «ចូរមកតាមខ្ញុំ»ទ្រង់មានបន្ទូល ចូរយើងដើរតាមដានទ្រង់ទាំងមូល ដើម្បីយើងអាចរួបរួមលើកស្ទួយ ក្នុងក្តីស្រឡាញ់នៃបុត្រតែមួយ។
២. «ចូរមកតាមខ្ញុំ»បន្ទូលផ្អែមល្ហែម តែមានន័យពិតចែងចាំងចិញ្ចែង ក្នុងវាចាដ៏ទន់ភ្លន់ទាំងនេះ ដើម្បីជំរុញនិងញ៉ាំងសតិ។
៣. មិនគ្រប់គ្រាន់ទេបើគ្រាន់តែដឹង យើងត្រូវតាមទ្រង់ទុកជាលំនឹង ក្នុងដំណើរនៃលោកិយសោកា ទៅកាន់លំនៅអស់កល្បតទៅ។
៤. យើងមិនត្រឹមតែអាចតាមបាទា របស់ទ្រង់នៅក្នុងលោកានេះ ពេលយើងចាកលោកនេះទៅរស់ក្បែរ ជាមួយព្រះយើងទទួលមរតក។
៥. យើងត្រូវតែពុះពារស្វែងរកផ្លូវ ឆ្ពោះទៅមុខក្នុងវាលដ៏ធំធេង ហើយធ្វើតាមទ្រង់ឥតឈប់ឡើយណា គ្រប់ទីកន្លែងដែលយើងរស់នៅ។
៦. ដ្បិតបល្ល័ង្កនគរនិងអំណាច សិរីរុងរឿងសុភមង្គល ជារបស់យើងបើយើងធ្វើតាម រហូតអស់កល្ប «ចូរមកតាមខ្ញុំ»៕