Book cover

ចូរមកស្តាប់​សំឡេង​ព្យាការី

ទំនុក​តម្កើង, 12


0:00 0:00
Introduction
All Verses

១. ចូរ​មក​ស្តាប់​សំឡេង​ព្យាការី ហើយ​ស្តាប់​បន្ទូល​នៃ​ព្រះ មក​ស្តាប់​សេចក្តីពិត​ដោយ​រីករាយ ហើយ​ច្រៀង​អំណរ​ឲ្យ​ខ្លាំង យើង​រក​ឃើញ​ផ្លូវ​ព្យាការី​ដើរ ដែល​លោក​រស់​កាល​បុរាណ ព្យាការី​ថ្មី​ក៏​បាន​មក​ដល់ ត្រូវ​ស្តារ​ចំណេះដឹង​នេះ។

២. ភាព​ខ្មៅ​ងងឹត​កំពុង​គ្របបាំង នៅ​ទូទាំង​ទ្វីប​ផែនដី ត្រូវ​រសាត់​ឆ្ងាយ​ដោយ​ព្រះ​អម្ចាស់ ហើយ​ទ្រង់​បង្ហាញ​ព្រះ​ភក្ត្រ ដោយ​ព្រោះ​កំហុស​អតីតកាល ពិភព​លោក​បាន​វង្វេង តែ​ពួក​បរិសុទ្ធ​បាន​រក​ឃើញ ផ្លូវ​តូច​ត្រង់​និង​ចង្អៀត។

៣. ពួក​បរិសុទ្ធ​មិន​ទុក​ចិត្ត​លើ មនុស្ស​ឬ​ខ្លួន​គេ​ឡើយ អ្នក​បដិសេធ​ត្រូវ​បណ្ដាសា ព្រះ​គ្រីស្ទ​ក៏​មិន​ទទួល ព្រះ​អង្គ​សង្គ្រោះ​ប្រាប់​រាស្ដ្រ​ទ្រង់​ថា «ធ្វើ​តាម​ពាក្យ​យើង​ទាំង​អស់ ទី​សម្គាល់​នេះ​នឹង​តាម​អ្នក​ជឿ ដល់​ថ្ងៃ​ចុង​ក្រោយ​បង្អស់»។

៤. ចូរ​ស្តាប់​តាម​ពាក្យ​ពិត​និង​ពន្លឺ ជា​ប្រភព​ទឹក​ដ៏​សុទ្ធ ធ្វើ​តាម​ច្បាប់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត លុះ​ដល់​តាំង​អ្នក​បាន​ពិត លុះ​អ្នក​ឮ​សំឡេង​បរិសុទ្ធ បាន​ជីវិត​ដ៏​អស់កល្ប អំណរ​និង​រីករាយ​ជា​ផល​អ្នក ដែល​នឹង​បាន​ទទួល​ពិត៕