១. កាលខ្ញុំដើររសាត់នៅយប់ស្ងាត់
គ្រប់ទីកន្លែងគ្មានឮមួយម៉ាត់—
នៅម្នាក់ឯងក្រោមពន្លឺតារា
តែដឹងថាទ្រង់គង់ទីនោះណា៎
ខ្ញុំលុតជង្គង់បួងសួងលើស្មៅ
បានចម្លើយទាំងគ្មានឮសម្តី
ធ្វើឲ្យទុក្ខខ្ញុំបានធូរស្រាលច្រើន
ខ្ញុំបានអំណរផុតក្តីសង្រេង។
២. កាលខ្ញុំពេញដោយបំណងប្រាថ្នា
ហើយសុំឲ្យខ្ញុំបានឃើញផងណា៎
តែគ្មានអព្ភូតហេតុជាក់ភ្នែកឡើយ
តែអ្វីខ្ញុំសួរផុសក្នុងចិត្តហើយ
រួចកាលមានព្យុះបោកបក់យ៉ាងខ្លាំង
ខ្ញុំមានអារម្មណ៍ថាគ្មានកម្លាំង
តែព្យុះបក់ខ្លាំងក៏ចៀសហួសឆ្ងាយ
ពេលខ្ញុំទុកការទុកចិត្តលើទ្រង់។
៣. មិនថាមានរឿងអ្វីកើតឡើងក្តី
មិនថាមានអ្វីកំហែងដល់ភ័យ
ទ្រង់ជាកំផែងលើចិត្តចំបែង
ជាជម្រកពីមារមិនអាចថ្លែង
ឱ!អ្នកមានទុក្ខសូមមករកទ្រង់
ឱ!ព្រលឹងដែលមានភ្នែកស្រអាប់
ឱ!អ្នកទន់ខ្សោយត្រូវការសម្រាក
សូមមករកទ្រង់!សូមមករកទ្រង់!
និពន្ធទំនុកច្រៀង ៖ ឌិអូដក អ៊ី. ខ័ធីស ឆ្នាំ ១៨៧២–១៩៥៧
និពន្ធបទភ្លេង ៖ ហូហ្គ ដបបិលយូ. ឌូហ្គល ឆ្នាំ ១៨៧២–១៩៦៣