១. កាលខ្ញុំដើររសាត់នៅយប់ស្ងាត់ គ្រប់ទីកន្លែងគ្មានឮមួយម៉ាត់— នៅម្នាក់ឯងក្រោមពន្លឺតារា តែដឹងថាទ្រង់គង់ទីនោះណា៎ ខ្ញុំលុតជង្គង់បួងសួងលើស្មៅ បានចម្លើយទាំងគ្មានឮសម្តី ធ្វើឲ្យទុក្ខខ្ញុំបានធូរស្រាលច្រើន ខ្ញុំបានអំណរផុតក្តីសង្រេង។
២. កាលខ្ញុំពេញដោយបំណងប្រាថ្នា ហើយសុំឲ្យខ្ញុំបានឃើញផងណា៎ តែគ្មានអព្ភូតហេតុជាក់ភ្នែកឡើយ តែអ្វីខ្ញុំសួរផុសក្នុងចិត្តហើយ រួចកាលមានព្យុះបោកបក់យ៉ាងខ្លាំង ខ្ញុំមានអារម្មណ៍ថាគ្មានកម្លាំង តែព្យុះបក់ខ្លាំងក៏ចៀសហួសឆ្ងាយ ពេលខ្ញុំទុកការទុកចិត្តលើទ្រង់។
៣. មិនថាមានរឿងអ្វីកើតឡើងក្តី មិនថាមានអ្វីកំហែងដល់ភ័យ ទ្រង់ជាកំផែងលើចិត្តចំបែង ជាជម្រកពីមារមិនអាចថ្លែង ឱ!អ្នកមានទុក្ខសូមមករកទ្រង់ ឱ!ព្រលឹងដែលមានភ្នែកស្រអាប់ ឱ!អ្នកទន់ខ្សោយត្រូវការសម្រាក សូមមករកទ្រង់!សូមមករកទ្រង់!