១. មកកូនចៅនៃព្រះអម្ចាស់ ចូរយើងច្រៀងព្រមព្រៀងយ៉ាងច្បាស់ ចូរយើងបន្លឺបទរីករាយ ថ្វាយព្រះទ្រង់ដែលនឹងសោយរាជ្យ នៅលោកិយកាលត្រូវសម្អាត ចេញនូវគ្រប់ទាំងការណ៍អាក្រក់ កាលមនុស្សនឹងឈប់ធ្វើបាប ហើយរស់នៅដោយស្នេហ៍សុខសាន្ត។
២. ឱ! យើងនឹងអរសប្បាយណាស់ កាលយើងនឹងឃើញព្រះសង្គ្រោះ! កាលទ្រង់យាងចុះក្នុងរស្មី នោះការទុច្ចរិតនឹងឈប់ឈង់ ឱ! យើងនឹងច្រៀងចម្រៀងណា ថ្វាយព្រះអង្គសង្គ្រោះរាជា! ឱ! នឹងមាននូវការស្រឡាញ់ កាលការភិតភ័យយើងចេញឆ្ងាយ!
៣. ដោយស្លៀកពាក់សទាំងអស់គ្នា យើងនឹងរស់ក្នុងសិរីល្អ យើងនឹងច្រៀងទំនុកសរសើរ យើងនឹងស្រែកដោយបទអំណរ ផែនដីនឹងបានជ្រះពីបាប គ្រប់អ្វីដែលមានជីវិតនៅ នឹងរស់ដោយស្រឡាញ់លំអ នោះចិត្តនឹងពេញដោយអំណរ៕