១. មកអ្នកដែលមានអំណរមក មកច្រៀងបទនៃការច្រូតកាត់ ផលទាំងអស់ត្រូវបានប្រមូល មុនព្យុះរងាបោកបក់ផាត់ ព្រះយើងទ្រង់ពិតជាប្រទាន ឲ្យបានតាមតម្រូវការយើង ចូរមកដំណាក់នៃព្រះមក មកច្រៀងបទនៃការច្រូតកាត់។
២. លោកទាំងមូលជាវាលស្រែព្រះ ផលផ្លែបង្ហាញពីគុណទ្រង់ ស្រូវស្រងែដាំជាមួយគ្នា មានទាំងអំណរនិងទុក្ខព្រួយ ដំបូងជាពន្លករួចបែក ជាគួរក្រោយទៀតចេញជាគ្រាប់ ព្រះនៃចម្រូតផ្តល់ពរយើង ឲ្យមានគ្រាប់ដែលល្អហើយសុទ្ធ៕