១. កាលណាទុក្ខលំបាកសង្កត់ជាខ្លាំងពន់ពេក ហើយមើលទៅទាំងអស់ខូចខាតគួរមានសង្វេគ ចូររាប់ព្រះពរទ្រង់ផ្តល់រាប់មួយម្តងមួយម្តង នោះនឹងនឹកអរឡើងដោយឃើញព្រះគុណព្រះអង្គ។
ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរ នឹកពីគុណព្រះអង្គ ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរក្រាស់ក្រែល ជាគុណនៃព្រះអង្គ៕
២. តើមានបន្ទុកធ្ងន់ដោយកង្វល់ហួសប្រមាណ? តើឈើឆ្កាងសង្កត់លើអ្នកចិត្តមិនចេះក្សាន្ត? ចូររាប់ព្រះពរទ្រង់ផ្តល់នោះនឹងលែងសង្ស័យ ហើយនឹងមានបទចៀងសប្បាយក្នុងចិត្តរាល់ថ្ងៃ។
ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរ នឹកពីគុណព្រះអង្គ ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរក្រាស់ក្រែល ជាគុណនៃព្រះអង្គ៕
៣. កាលណាអ្នកឃើញអ្នកដទៃមានទ្រព្យសន្ធឹក ត្រូវគិតពីទ្រព្យព្រះសន្យាដ៏ច្រើនពន្លឹក ចូររាប់ព្រះពរទ្រង់ផ្តល់ដែលប្រាក់ទិញមិនបាន និងរង្វាន់ព្រះទ្រង់ប្រទាននៅបរមស្ថាន។
ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរ នឹកពីគុណព្រះអង្គ ចូររាប់ព្រះពរ ដោយរ៉ាយរាប់មួយម្តង ចូររាប់ព្រះពរក្រាស់ក្រែល ជាគុណនៃព្រះអង្គ៕
៤. ដូច្នេះក្នុងគ្រប់ការជំទាស់ទោះតូចឬធំ នោះមិនត្រូវស្រយុតចិត្តឬកើតភ័យបារម្ភ ចូររាប់ព្រះពរទ្រង់ផ្តល់នោះទេវតានឹងស្តាប់ ហើយគាំពារដំណើរទៅដល់ត្រើយជាដរាប។